{"asset":"news","key":"10013","locale":"km","id":"news:10013:km","entityId":"news:10013","canonicalUrl":"https://www.kps-tv.com/km/news/detail/10013","state":"ready","title":"នគរបាលខេត្តព្រះសីហនុ ចុះពង្រឹងសន្តិសុខមូលដ្ឋាន ទប់ស្កាត់បទល្មើសអនឡាញ (Scam) និងការពារដំណើរការចុះឈ្មោះបោះឆ្នោត","summary":"ខេត្តព្រះសីហនុ ៖ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានចុះបំពេញបេសកកម្មសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងទប់ស្កាត់បទល្មើស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ រួមទាំងឃុំកែវផុស ទឹកល្អក់ សាមគ្គី តានៃ សំរុង ព្រៃនប់ និងឃុំអូរបាក់រទេះ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការស្នាក់នៅខុសច្បាប់ ការជួលផ្ទះមិនប្រក្រតី និងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam)។ កម្លាំងសមត្ថកិច្ចបានបន្តចុះល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត។","body":"ខេត្តព្រះសីហនុ ៖ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានចុះបំពេញបេសកកម្មសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងទប់ស្កាត់បទល្មើស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ រួមទាំងឃុំកែវផុស ទឹកល្អក់ សាមគ្គី តានៃ សំរុង ព្រៃនប់ និងឃុំអូរបាក់រទេះ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការស្នាក់នៅខុសច្បាប់ ការជួលផ្ទះមិនប្រក្រតី និងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam)។\n\n កម្លាំងសមត្ថកិច្ចបានបន្តចុះល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត។\n ជាមួយគ្នានេះដែរកម្លាំងនគរបាលរដ្ឋបាលចំនួន ៥៨នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាព និងរក្សារបៀបរៀបរយនៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទាំង ២៩ទីតាំង ប្រកបដោយភាពរលូន និងសុវត្ថិភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12304","languageVersionId":"4079","visibilityVersion":"6","versionToken":"a1.jt7rqU7PP8F5gTiMSUI1_BxxwWU2TnTWwpWpYFUABG8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-16T04:07:54Z"}