# នគរបាលខេត្តព្រះសីហនុ ចុះពង្រឹងសន្តិសុខមូលដ្ឋាន ទប់ស្កាត់បទល្មើសអនឡាញ (Scam) និងការពារដំណើរការចុះឈ្មោះបោះឆ្នោត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10013>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12304","languageVersionId":"4079","visibilityVersion":"6","versionToken":"a1.jt7rqU7PP8F5gTiMSUI1_BxxwWU2TnTWwpWpYFUABG8"}

Original publication: 2026-10-16T04:07:54Z

ខេត្តព្រះសីហនុ ៖ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានចុះបំពេញបេសកកម្មសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងទប់ស្កាត់បទល្មើស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ រួមទាំងឃុំកែវផុស ទឹកល្អក់ សាមគ្គី តានៃ សំរុង ព្រៃនប់ និងឃុំអូរបាក់រទេះ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការស្នាក់នៅខុសច្បាប់ ការជួលផ្ទះមិនប្រក្រតី និងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam)។ កម្លាំងសមត្ថកិច្ចបានបន្តចុះល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត។

ខេត្តព្រះសីហនុ ៖ អនុវត្តតាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានចុះបំពេញបេសកកម្មសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ និងទប់ស្កាត់បទល្មើស ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ រួមទាំងឃុំកែវផុស ទឹកល្អក់ សាមគ្គី តានៃ សំរុង ព្រៃនប់ និងឃុំអូរបាក់រទេះ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រៀបចំវេទិកាសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងការស្នាក់នៅប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការស្នាក់នៅខុសច្បាប់ ការជួលផ្ទះមិនប្រក្រតី និងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam)។

 កម្លាំងសមត្ថកិច្ចបានបន្តចុះល្បាតជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័សទាន់ចិត្ត។
 ជាមួយគ្នានេះដែរកម្លាំងនគរបាលរដ្ឋបាលចំនួន ៥៨នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាព និងរក្សារបៀបរៀបរយនៅតាមការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទាំង ២៩ទីតាំង ប្រកបដោយភាពរលូន និងសុវត្ថិភាពខ្ពស់៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


