{"asset":"news","key":"10014","locale":"km","id":"news:10014:km","entityId":"news:10014","canonicalUrl":"https://www.kps-tv.com/km/news/detail/10014","state":"ready","title":"Scam ឆបោកប្រាក់ពលរដ្ឋហ្វីលីពីនអស់ ១.៩ ពាន់លានដុល្លារក្នុងមួយឆ្នាំ!","summary":"នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការឆបោក ឬ Scam ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយស្ថាប័នប្រឆាំងការឆបោកសកល បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនបានខាតបង់ប្រាក់អស់ ១.៩ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមការស្ទង់មតិបានបង្ហាញថា ៨៤% នៃពលរដ្ឋពេញវ័យហ្វីលីពីនចំនួន ១១៦០ នាក់ បានជួបប្រទះការប៉ុនប៉ងឆបោកក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយតួលេខនេះស្មើនឹងមធ្យមភាគនៃការជួបប្រទះការឆបោកចំនួន ១៥១ ដងក្នុងមនុស្សម្នាក់ៗក្នុងមួយឆ្នាំ ខណៈដែល ១៥% នៃអ្នកឆ្លើយតបបានបាត់បង់ប្រាក់ ឬទិន្នន័យផ្ទាល់ខ្លួនដែលនាំឱ្យខាតបង់ប្រាក់ ដោយជនរងគ្រោះខាតបង់ជាមធ្យមចំនួន ១០.៤២៧ បេសូ ដែលស្មើនឹងប្រមាណ ១៦៥ ដុល្លារអាមេរិក ក្នុងជនរងគ្រោះម្នាក់ៗ។","body":"នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពនៃការឆបោក ឬ Scam ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយស្ថាប័នប្រឆាំងការឆបោកសកល បានឱ្យដឹងថា ពលរដ្ឋហ្វីលីពីនបានខាតបង់ប្រាក់អស់ ១.៩ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមការស្ទង់មតិបានបង្ហាញថា ៨៤% នៃពលរដ្ឋពេញវ័យហ្វីលីពីនចំនួន ១១៦០ នាក់ បានជួបប្រទះការប៉ុនប៉ងឆបោកក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយតួលេខនេះស្មើនឹងមធ្យមភាគនៃការជួបប្រទះការឆបោកចំនួន ១៥១ ដងក្នុងមនុស្សម្នាក់ៗក្នុងមួយឆ្នាំ ខណៈដែល ១៥% នៃអ្នកឆ្លើយតបបានបាត់បង់ប្រាក់ ឬទិន្នន័យផ្ទាល់ខ្លួនដែលនាំឱ្យខាតបង់ប្រាក់ ដោយជនរងគ្រោះខាតបង់ជាមធ្យមចំនួន ១០.៤២៧ បេសូ ដែលស្មើនឹងប្រមាណ ១៦៥ ដុល្លារអាមេរិក ក្នុងជនរងគ្រោះម្នាក់ៗ។ បន្ទុកហិរញ្ញវត្ថុនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថវិកាគ្រួសារ ដោយ ២២% នៃជនរងគ្រោះបាននិយាយថា ពួកគេលែងមានលទ្ធភាពលើការចំណាយថ្លៃរស់នៅមូលដ្ឋានតទៅទៀត បន្ទាប់ពីរងការឆបោក។ លើសពីនេះ ៨២% នៃជនរងគ្រោះដោយការឆបោកបាននិយាយថា ការត្រូវបានឆបោកនេះ ប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់អារម្មណ៍ផ្លូវចិត្តរបស់ពួកគេ។\n\nការស្ទង់មតិបានរកឃើញថា ៨៨% នៃការប៉ុនប៉ងឆបោក ធ្វើនៅលើវេទិកាដែលមានមុខងារផ្ញើសារផ្ទាល់ ខណៈដែលបណ្តាញសង្គម Facebook គឺជាវេទិកាឈានមុខគេក្នុងប្រតិបត្តិការឆបោក បន្ទាប់មកគឺ Gmail ដែលមានចំនួន ៣៣%៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11948","languageVersionId":"4107","visibilityVersion":"4","versionToken":"a1.dGT6wrljv-by3q0qIGE73oh3mZQxgAut2ygs8sgwl2A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-16T04:25:23Z"}