{"asset":"news","key":"10022","locale":"km","id":"news:10022:km","entityId":"news:10022","canonicalUrl":"https://www.kps-tv.com/km/news/detail/10022","state":"ready","title":"សម្ដេចធិបតី៖ កម្ពុជាបន្តប្រើមូលដ្ឋានច្បាប់ និងបច្ចេកទេសក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ","summary":"សម្ដេចធិបតីហ៊ុន ម៉ាណែត បើទោះបីជាលោកកំពុងបំពេញបេសសកម្មនៅ អាស៊ែបៃហ្សង់ក៏ដោយ តែសម្ដេចនៅបន្តតាមដានយកចិត្តទុកដាក់បំផុតក្នុងដំណើរការនៃកិច្ចប្រជុំUNCLOSនៅប្រទេសហូឡង់ ខណៈកិច្ចប្រជុំនិងបន្តនៅថ្ងៃទី១៨ខែតុលា ខាងមុខនេះ។ នៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៦នេះសម្ដេចបានឲ្យដឹងថាការចរចាបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់លើឯកសារ ច្បាប់ និងបច្ចេកទេសព្រំដែន។","body":"សម្ដេចធិបតីហ៊ុន ម៉ាណែត បើទោះបីជាលោកកំពុងបំពេញបេសសកម្មនៅ អាស៊ែបៃហ្សង់ក៏ដោយ តែសម្ដេចនៅបន្តតាមដានយកចិត្តទុកដាក់បំផុតក្នុងដំណើរការនៃកិច្ចប្រជុំUNCLOSនៅប្រទេសហូឡង់ ខណៈកិច្ចប្រជុំនិងបន្តនៅថ្ងៃទី១៨ខែតុលា ខាងមុខនេះ។\n\nនៅក្នុងបណ្ដាញសង្គមនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៦នេះសម្ដេចបានឲ្យដឹងថាការចរចាបញ្ហាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវដ៏ធំធេងរបស់រាជរដ្ឋាភិបាលចំពោះជាតិ និងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់លើឯកសារ ច្បាប់ និងបច្ចេកទេសព្រំដែន។ ការងារនេះត្រូវអនុវត្តដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ ដូច្នេះ ការដោះស្រាយបញ្ហាព្រំដែនមិនអាចផ្អែកលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដូចជាព័ត៌មានតាមទូរទស្សន៍ បណ្តាញសង្គម ពាក្យចចាមអារ៉ាម ឬការសន្និដ្ឋានដោយគ្មានភស្តុតាងនោះទេ។\n\nចំពោះយន្តការដោះស្រាយ កម្ពុជាត្រូវជ្រើសរើសវិធីសាស្ត្រដែលសមស្របទៅនឹងកាលៈទេសៈ និងស្ថានភាពជាក់ស្តែង។ សម្រាប់បញ្ហាព្រំដែនគោក កម្ពុជាកំពុងជំរុញការដោះស្រាយតាមរយៈយន្តការទ្វេភាគី គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ចំណែកបញ្ហាព្រំដែនទឹក កម្ពុជាកំពុងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ។\n\nជាមួយគ្នានេះ កម្ពុជាបានបញ្ជូនគណៈប្រតិភូ និងក្រុមអ្នកច្បាប់ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោម UNCLOS ជាមួយប្រទេសថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព និងទីស្នាក់ការកណ្តាលតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការចូលរួមនេះបង្ហាញពីការបន្តប្រើប្រាស់យន្តការច្បាប់ និងការទូត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារអធិបតេយ្យភាពជាតិ៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"11996","languageVersionId":"4114","visibilityVersion":"6","versionToken":"a1.kifAJ0C54uAqAva07zDiG9rcIgTvf4_vQC9dAFJ42kI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-16T06:07:36Z"}