{"asset":"news","key":"10023","locale":"km","id":"news:10023:km","entityId":"news:10023","canonicalUrl":"https://www.kps-tv.com/km/news/detail/10023","state":"ready","title":"សមាជិកកងការពារស្ម័គ្រចិត្តថៃ ៥ នាក់រងរបួស ក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសថៃ","summary":"សមាជិកកងការពារស្ម័គ្រចិត្តថៃ ៥ នាក់បានរងរបួសក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកលើប៉ុស្តិ៍សន្តិសុខមួយកន្លែងក្នុងស្រុកបាណាំងសាតា ខេត្តយាឡា ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដែលសង្ស័យថាបញ្ជារឲ្យផ្ទុះដោយក្រុមឧទ្ទាម។ យោងតាមស្ថាប័នផ្សព្វផ្សាយសាធារណៈ Thai PBS បានបញ្ជាក់ថា គោលដៅប៉ុស្តិ៍សន្តិសុខនេះ ធ្លាប់ជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកយ៉ាងហោចណាស់ ៤ ដងរួចមកហើយដោយក្រុមឧទ្ទាម ខណៈដែលបន្ទាប់ពីការវាយប្រហារនេះ វិធានការសន្តិសុខជុំវិញគោលដៅ ត្រូវបានរឹតបន្តឹង ស្របពេលដែលអាជ្ញាធរថៃ កំពុងកំណត់អត្តសញ្ញាណ និងតាមដានរកជនដែលទទួលខុសត្រូវលើការវាយប្រហារនេះ៕","body":"សមាជិកកងការពារស្ម័គ្រចិត្តថៃ ៥ នាក់បានរងរបួសក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកលើប៉ុស្តិ៍សន្តិសុខមួយកន្លែងក្នុងស្រុកបាណាំងសាតា ខេត្តយាឡា ប្រទេសថៃកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដែលសង្ស័យថាបញ្ជារឲ្យផ្ទុះដោយក្រុមឧទ្ទាម។\n\nយោងតាមស្ថាប័នផ្សព្វផ្សាយសាធារណៈ Thai PBS បានបញ្ជាក់ថា គោលដៅប៉ុស្តិ៍សន្តិសុខនេះ ធ្លាប់ជាគោលដៅនៃការវាយប្រហារដោយគ្រាប់បែកយ៉ាងហោចណាស់ ៤ ដងរួចមកហើយដោយក្រុមឧទ្ទាម ខណៈដែលបន្ទាប់ពីការវាយប្រហារនេះ វិធានការសន្តិសុខជុំវិញគោលដៅ ត្រូវបានរឹតបន្តឹង ស្របពេលដែលអាជ្ញាធរថៃ កំពុងកំណត់អត្តសញ្ញាណ និងតាមដានរកជនដែលទទួលខុសត្រូវលើការវាយប្រហារនេះ៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12004","languageVersionId":"4173","visibilityVersion":"5","versionToken":"a1.6IxHarvF6zNs9ltTMZzKUVG3T6Yj-itXDp9Iyr3XWaE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-16T06:31:05Z"}