{"asset":"news","key":"10033","locale":"km","id":"news:10033:km","entityId":"news:10033","canonicalUrl":"https://www.kps-tv.com/km/news/detail/10033","state":"ready","title":"កងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលត្រួតពិនិត្យយោធិនដល់អាយុចូលនិវត្តន៍","summary":"ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំនាយទាហាន និងនាយទាហានរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៧ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ដោយមានការបូកសរុប និងបិទបញ្ចប់ដំណើរការត្រួតពិនិត្យ និងវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៦។","body":"ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំនាយទាហាន និងនាយទាហានរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ឆ្នាំ២០២៧ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ។\n\nកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ដោយមានការបូកសរុប និងបិទបញ្ចប់ដំណើរការត្រួតពិនិត្យ និងវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដែលដល់អាយុចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៦។\n\nពិធីនេះបានរៀបចំឡើងនៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការចូលសោធននិវត្តន៍ និងបូកសរុបលទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃយោធិនដែលដល់អាយុកំណត់តាមបទប្បញ្ញត្តិ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"11998","languageVersionId":"4127","visibilityVersion":"8","versionToken":"a1.bf3MM8qOKwWQKsCPRILBnql2eIXbBeFdEBrjnJX6Gjk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-16T08:50:04Z"}