{"asset":"news","key":"10053","locale":"km","id":"news:10053:km","entityId":"news:10053","canonicalUrl":"https://www.kps-tv.com/km/news/detail/10053","state":"ready","title":"ឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥រងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះប៉ះពាល់ពលរដ្ឋជិត៣ពាន់គ្រួសារ ខណៈស្រូវជិត៤ពាន់ហិកតា","summary":"ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ។ ជាលទ្ធផល យោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។","body":"ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ។ \n\nជាលទ្ធផល យោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ ចំនួន ៣.៨០៤ហិកតា ស្មើនឹង ២.៩១៣គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ ដូចជា៖ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ។\n\nជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់មន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងការជំរុញ វាយតម្លៃការខូចខាតឱ្យបានរហ័ស ដើម្បីពិនិត្យការផ្តល់ជាពូជសម្រាប់ស្តារឡើងវិញ។ ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មានសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការជួយឧបត្ថម្ភ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។\n\nឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរម្លឹកអំពីការចាត់វិធានការជួយស្រូវប្រជាកសិករ និងត្រៀមទឹកទុកសម្រាប់បង្ការគ្រោះរាំងស្ងួតនាពេលខាងមុខដោយឥទ្ធិពល El-Nino និងត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាកសិករឱ្យបានជាប់ជាប្រចាំផងដែរ៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12041","languageVersionId":"4201","visibilityVersion":"5","versionToken":"a1.Lt_stL46xM4QjuwMWnzOO2W6S5_l1qfHOrksETVNYoE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T04:08:52Z"}