# ឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥រងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះប៉ះពាល់ពលរដ្ឋជិត៣ពាន់គ្រួសារ ខណៈស្រូវជិត៤ពាន់ហិកតា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10053>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12041","languageVersionId":"4201","visibilityVersion":"5","versionToken":"a1.Lt_stL46xM4QjuwMWnzOO2W6S5_l1qfHOrksETVNYoE"}

Original publication: 2026-10-17T04:08:52Z

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ។ ជាលទ្ធផល យោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារគ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ។ 

ជាលទ្ធផល យោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តឧត្តរមានជ័យ មានក្រុង-ស្រុក ចំនួន៥ បានរងផលប៉ះពាល់ និងការខូចខាតដោយជំនន់ទឹកភ្លៀង ស្មើនឹងឃុំ-សង្កាត់ ចំនួន២៣ និង១៣៦ភូមិ។ ក្នុងនោះ ដំណាំស្រូវ ប៉ះពាល់ ចំនួន ៣.៨០៤ហិកតា ស្មើនឹង ២.៩១៣គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធប៉ះពាល់ ដូចជា៖ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់មន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងការជំរុញ វាយតម្លៃការខូចខាតឱ្យបានរហ័ស ដើម្បីពិនិត្យការផ្តល់ជាពូជសម្រាប់ស្តារឡើងវិញ។ ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការប្រមូលព័ត៌មានសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការជួយឧបត្ថម្ភ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានរម្លឹកអំពីការចាត់វិធានការជួយស្រូវប្រជាកសិករ និងត្រៀមទឹកទុកសម្រាប់បង្ការគ្រោះរាំងស្ងួតនាពេលខាងមុខដោយឥទ្ធិពល El-Nino និងត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាកសិករឱ្យបានជាប់ជាប្រចាំផងដែរ៕ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


