{"asset":"news","key":"10055","locale":"km","id":"news:10055:km","entityId":"news:10055","canonicalUrl":"https://www.kps-tv.com/km/news/detail/10055","state":"ready","title":"កំពូលមហាសេដ្ឋីទីពីរលើពិភពលោក Jeff Bezos ព្យាករណ៍ថា បច្ចេកវិទ្យា AI ជួយឱ្យមនុស្សម្នាក់ធ្វើការត្រឹម ៣ ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ","summary":"ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានជំនឿយ៉ាងមុតមាំថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនឹងជំរុញផលិតភាពសេដ្ឋកិច្ចឱ្យកើនឡើងខ្ពស់ រហូតដល់អាចធ្វើឱ្យមនុស្សម្នាក់ រកប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីចិញ្ចឹមគ្រួសារទាំងមូល ដោយចំណាយពេលធ្វើការត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ លោក Bezos បានព្យាករណ៍ថា AI អាចនឹងធ្វើឱ្យគ្រួសារជាច្រើនមានលទ្ធភាពរស់នៅ ដោយពឹងផ្អែកលើប្រាក់ចំណូលដែលរកដោយមនុស្សតែម្នាក់ ដែលអាចអនុញ្ញាតឱ្យដៃគូម្ខាងទៀតឈប់សម្រាកពីការងារបាន ប្រសិនបើពួកគេចង់។","body":"ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានជំនឿយ៉ាងមុតមាំថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនឹងជំរុញផលិតភាពសេដ្ឋកិច្ចឱ្យកើនឡើងខ្ពស់ រហូតដល់អាចធ្វើឱ្យមនុស្សម្នាក់ រកប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីចិញ្ចឹមគ្រួសារទាំងមូល ដោយចំណាយពេលធ្វើការត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍។\n\nលោក Bezos បានព្យាករណ៍ថា AI អាចនឹងធ្វើឱ្យគ្រួសារជាច្រើនមានលទ្ធភាពរស់នៅ ដោយពឹងផ្អែកលើប្រាក់ចំណូលដែលរកដោយមនុស្សតែម្នាក់ ដែលអាចអនុញ្ញាតឱ្យដៃគូម្ខាងទៀតឈប់សម្រាកពីការងារបាន ប្រសិនបើពួកគេចង់។\nយ៉ាងណាមិញ ការលើកឡើងកំពូលមហាសេដ្ឋីរូបនេះ គឺផ្ទុយស្រឡះពីការព្រួយបារម្ភដែលថា AI អាចនឹងចូលខ្លួនមកជំនួសតំណែងមនុស្សរាប់លាននាក់ ខណៈដែលក្រុមហ៊ុននានា កំពុងបង្កើនការកាត់បន្ថយកម្លាំងមនុស្ស នឹងងាកទៅរកគ្រឿងម៉ាស៊ីន និងបញ្ញាសិប្បនិម្មិតមកជំនួសវិញ។\n\nការព្យាករណ៍នេះ ក៏ធ្វើឡើងចំពេលដែលក្រុមហ៊ុន Amazon របស់កំពូលមហាសេដ្ឋីរូបនេះ បានកាត់បន្ថយបុគ្គលិកប្រមាណដល់ទៅ ៣០,០០០នាក់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈដែលនៅពេលចោទសួរពីភាពផ្ទុយគ្នារវាងការអះអាងរបស់លោក និងសកម្មភាពជាក់ស្តែងនោះ លោក Bezos បានលើកឡើងពីបញ្ហាបន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩។\n\nគួរបញ្ជាក់ផងដែរថា យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែតុលា លោក Bezos មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣៨០,៨ ពាន់លានដុល្លារ ដែលធ្វើឱ្យរូបលោក ក្លាយជាបុគ្គលមានបំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk។អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12043","languageVersionId":"4208","visibilityVersion":"6","versionToken":"a1.IelQD0sz9NfMLh-CT8dA8og90kmXBIt7xJ--Jfg9m3E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T04:38:53Z"}