{"asset":"news","key":"10056","locale":"km","id":"news:10056:km","entityId":"news:10056","canonicalUrl":"https://www.kps-tv.com/km/news/detail/10056","state":"ready","title":"កាយវិការទន់ភ្លន់ និងការគោរពចាស់ទុំ របស់មេដឹកនាំកម្ពុជាបង្ហាញពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ","summary":"រូបថតមួយសន្លឹកដែលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកដៃលោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ ក្រោយជំនួបពិភាក្សា និងសន្និសីទសារព័ត៌មានរួមគ្នា បានឆ្លុះបញ្ចាំងពីកាយវិការដ៏ទន់ភ្លន់ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទង។ ក្នុងបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានតំណាងឱ្យជាតិ និងប្រជាពលរដ្ឋកម្ពុជាលើឆាកអន្តរជាតិ។","body":"រូបថតមួយសន្លឹកដែលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកដៃលោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ ក្រោយជំនួបពិភាក្សា និងសន្និសីទសារព័ត៌មានរួមគ្នា បានឆ្លុះបញ្ចាំងពីកាយវិការដ៏ទន់ភ្លន់ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទង។\n\nក្នុងបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានតំណាងឱ្យជាតិ និងប្រជាពលរដ្ឋកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនឹងការបំពេញតួនាទីផ្លូវការ កាយវិការដ៏សាមញ្ញនេះក៏បង្ហាញពីការគោរព ការយកចិត្តទុកដាក់ និងភាពទន់ភ្លន់ក្នុងទំនាក់ទំនងរវាងមនុស្សផងដែរ។\n\nអ្វីដែលគួរឱ្យកត់សម្គាល់ គឺសុជីវធម៌ និងការគោរពចាស់ទុំ ជាតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ដែលត្រូវបានបណ្តុះបណ្តាលតាំងពីកុមារភាព និងបន្តពីមួយជំនាន់ទៅមួយជំនាន់។ កាយវិការតូចតាច ប៉ុន្តែពោរពេញដោយអត្ថន័យនេះ ជាការរំឭកឱ្យយើងបន្តថែរក្សា និងលើកតម្កើងអត្តសញ្ញាណខ្មែរដ៏ប្រពៃឱ្យស្ថិតស្ថេរតទៅមុខ៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12168","languageVersionId":"4223","visibilityVersion":"5","versionToken":"a1.jqVb-P7YAZWC1dGOxyUDeg_X3k1j5GQfTgfzX9U1A68"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T06:06:19Z"}