# កាយវិការទន់ភ្លន់ និងការគោរពចាស់ទុំ របស់មេដឹកនាំកម្ពុជាបង្ហាញពីអត្តសញ្ញាណខ្មែរដ៏ប្រពៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10056>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12168","languageVersionId":"4223","visibilityVersion":"5","versionToken":"a1.jqVb-P7YAZWC1dGOxyUDeg_X3k1j5GQfTgfzX9U1A68"}

Original publication: 2026-10-17T06:06:19Z

រូបថតមួយសន្លឹកដែលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកដៃលោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ ក្រោយជំនួបពិភាក្សា និងសន្និសីទសារព័ត៌មានរួមគ្នា បានឆ្លុះបញ្ចាំងពីកាយវិការដ៏ទន់ភ្លន់ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទង។ ក្នុងបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានតំណាងឱ្យជាតិ និងប្រជាពលរដ្ឋកម្ពុជាលើឆាកអន្តរជាតិ។

រូបថតមួយសន្លឹកដែលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកដៃលោក អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ ក្រោយជំនួបពិភាក្សា និងសន្និសីទសារព័ត៌មានរួមគ្នា បានឆ្លុះបញ្ចាំងពីកាយវិការដ៏ទន់ភ្លន់ និងសុជីវធម៌ក្នុងការប្រាស្រ័យទាក់ទង។

ក្នុងបេសកកម្មការទូតនៅក្រៅប្រទេស សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានតំណាងឱ្យជាតិ និងប្រជាពលរដ្ឋកម្ពុជាលើឆាកអន្តរជាតិ។ ទន្ទឹមនឹងការបំពេញតួនាទីផ្លូវការ កាយវិការដ៏សាមញ្ញនេះក៏បង្ហាញពីការគោរព ការយកចិត្តទុកដាក់ និងភាពទន់ភ្លន់ក្នុងទំនាក់ទំនងរវាងមនុស្សផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺសុជីវធម៌ និងការគោរពចាស់ទុំ ជាតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ដែលត្រូវបានបណ្តុះបណ្តាលតាំងពីកុមារភាព និងបន្តពីមួយជំនាន់ទៅមួយជំនាន់។ កាយវិការតូចតាច ប៉ុន្តែពោរពេញដោយអត្ថន័យនេះ ជាការរំឭកឱ្យយើងបន្តថែរក្សា និងលើកតម្កើងអត្តសញ្ញាណខ្មែរដ៏ប្រពៃឱ្យស្ថិតស្ថេរតទៅមុខ៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


