{"asset":"news","key":"10057","locale":"km","id":"news:10057:km","entityId":"news:10057","canonicalUrl":"https://www.kps-tv.com/km/news/detail/10057","state":"ready","title":"សមត្ថកិច្ចបង្ក្រាបការលួចដឹកជញ្ជូនហេរ៉ូអ៉ីនជាង ៥,៥ គីឡូក្រាម លាក់ក្នុងវ៉ាលីនៅអាកាសយានដ្ឋានសៀមរាបអង្គរ","summary":"មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមចាកចេញពីកម្ពុជា បន្ទាប់ពីរកឃើញសារធាតុញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់សុទ្ធសរុប ៥,៥៨៣.៥០ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។","body":"មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមចាកចេញពីកម្ពុជា បន្ទាប់ពីរកឃើញសារធាតុញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់សុទ្ធសរុប ៥,៥៨៣.៥០ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។\n\nការរកឃើញនេះកើតឡើងក្នុងពេលមន្ត្រីជំនាញត្រួតពិនិត្យអ្នកដំណើរដែលត្រៀមធ្វើដំណើរចេញពីប្រទេស។ សារធាតុញៀនដែលរកឃើញត្រូវបានរឹបអូសទុកជាវត្ថុតាង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។\nក្រោយបញ្ចប់នីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមច្បាប់ជាធរមាន៕","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12051","languageVersionId":"4227","visibilityVersion":"3","versionToken":"a1.3HEWMwQxi75qjpQVuGTjeExxPZewRJZOpAgyxNfPi9g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T06:16:52Z"}