# កម្ពុជា-កាហ្សាក់ស្តង់ ជំរុញការធ្វើកសិពាណិជ្ជកម្ម ឆ្លើយតបតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេស! 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10062>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12169","languageVersionId":"4231","visibilityVersion":"5","versionToken":"a1.EM1hYQIsMjR0YYMjZ-fS0GJPl0rPmSSoBsn_MzEVh3c"}

Original publication: 2026-10-17T06:38:56Z

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។ ក្នុងឱកាសនោះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Saparov Aidarbek Seipellovich រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋកាហ្សាក់ស្តង់ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម និងបង្កើនទំនាក់ទំនងកសិពាណិជ្ជកម្ម នៅទីក្រុងអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្តង់។

 ក្នុងឱកាសនោះ ភាគីទាំងពីរបាន ឯកភាពលេីការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជំរុញការធ្វើកសិពាណិជ្ជកម្មដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់ និងបង្កើតក្រុមការងារបច្ចេកទេសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំងពីរ សំដៅពង្រីកកិច្ចសហប្រតិបត្តិការ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក។

 បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានឯកភាពក្នុងកិច្ចសហការក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្សរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសវិទ្យាសាស្ត្រ ហេីយភាគីកាហ្សាក់ស្តង់ បានទទួលយកព្រមទាំងទទួលការអញ្ជេីញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងការពិនិត្យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជានៅពេលវេលាសមស្រប៕
 ដោយ៖ ស្រីពី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


