{"asset":"news","key":"10063","locale":"km","id":"news:10063:km","entityId":"news:10063","canonicalUrl":"https://www.kps-tv.com/km/news/detail/10063","state":"ready","title":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទស្សនាវិមាន Dolmabahceនិងព្រះវិហារឥស្លាម Hagia Sophia","summary":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមាន Dolmabahce (អតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ ដែលស្ថិតនៅតាមច្រកសមុទ្រ Bosphorus) ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។ វិមាន Dolmabahçe Palace គឺជាវិមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលស្ថិតនៅតាមមាត់ច្រកសមុទ្រ Bosphorus។","body":"លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំទាវទី១នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាម Hagia Sophia និងទស្សនាវិមាន Dolmabahce (អតីតព្រះបរមរាជវាំងនៃចក្រភពអូតូម៉ង់ ដែលស្ថិតនៅតាមច្រកសមុទ្រ Bosphorus) ស្ថិតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ។\n\nវិមាន Dolmabahçe Palace គឺជាវិមានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ដែលស្ថិតនៅតាមមាត់ច្រកសមុទ្រ Bosphorus។ វិមាននេះមានស្ថាបត្យកម្មដ៏ប្រណីត លាយបញ្ចូលរចនាបថអឺរ៉ុប និងអូតូម៉ង់ ហើយជានិមិត្តរូបមួយនៃប្រវត្តិសាស្ត្ររបស់ចក្រភពអូតូម៉ង់។\nវិមាននេះត្រូវបានសាងសង់តាមព្រះរាជបញ្ជារបស់ស៊ុលតង់ អាប់ឌុលមេជីត (Sultan Abdülmecid) ចាប់ពីឆ្នាំ១៨៤៣ និងបញ្ចប់នៅឆ្នាំ១៨៥៦។ ចាប់ពីពេលនោះ វាបានក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ព្រះរាជវាំង និងកិច្ចការរដ្ឋរបស់ចក្រភពអូតូម៉ង់។\n\nព្រះវិហារឥស្លាម ហាគៀ សូហ្វៀ (Hagia Sophia) ឬឈ្មោះតួកគីថា Ayasofya គឺជាសំណង់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។ សំណង់បច្ចុប្បន្នត្រូវបានសាងសង់ក្នុងឆ្នាំ ៥៣២–៥៣៧ ក្រោមការដឹកនាំរបស់អធិរាជប៊ីហ្សង់ទីន ចាស្ទីនៀនទី១ (Justinian I)។\n\nអ្វីដែលធ្វើឱ្យវិមាននេះល្បីល្បាញគឺស្ថាបត្យកម្មដ៏អស្ចារ្យ៖ មានដំបូលមូលដ៏ធំ និងសសរដ៏មហិមា។សិល្បៈពីសាសនាពីរ មានទាំងស្នាដៃសិល្បៈគ្រិស្តសាសនាបុរាណ និងអក្សរផ្ចង់ឥស្លាម។តម្លៃបេតិកភណ្ឌពិភពលោក៖ ជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់ UNESCO ក្នុងតំបន់ប្រវត្តិសាស្ត្រអ៊ីស្តង់ប៊ុល។\nអត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12162","languageVersionId":"4235","visibilityVersion":"5","versionToken":"a1.KZF6ZfM-tQ4b0BQLV1wdhugdzFJ2tka7S59XRwMI0N4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T06:53:11Z"}