{"asset":"news","key":"10083","locale":"km","id":"news:10083:km","entityId":"news:10083","canonicalUrl":"https://www.kps-tv.com/km/news/detail/10083","state":"ready","title":"សម្តេចធិបតីកោតសរសើរ វ៉ាន់ ហ្សាកូលីន ដែលជិះម៉ូតូផ្សងព្រេងឆ្លងកាត់ ៧ប្រទេស ផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ","summary":"លោក វ៉ាន់ ហ្សាកូលីន អ្នកផ្សងព្រេងជិះម៉ូតូជនជាតិខ្មែរ បានធ្វើដំណើរតែម្នាក់ឯងចេញពីកម្ពុជា ឆ្លងកាត់ប្រទេសចំនួន៧ ក្នុងរយៈពេល៥៧ថ្ងៃ និងមានចម្ងាយសរុបប្រមាណ ១៣,០០០គីឡូម៉ែត្រ ដោយបច្ចុប្បន្នបានទៅដល់ប្រទេសតួកគីយ៉េ។ ក្នុងដំណើរផ្សងព្រេងនេះ លោកមានឱកាសជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។","body":"លោក វ៉ាន់ ហ្សាកូលីន អ្នកផ្សងព្រេងជិះម៉ូតូជនជាតិខ្មែរ បានធ្វើដំណើរតែម្នាក់ឯងចេញពីកម្ពុជា ឆ្លងកាត់ប្រទេសចំនួន៧ ក្នុងរយៈពេល៥៧ថ្ងៃ និងមានចម្ងាយសរុបប្រមាណ ១៣,០០០គីឡូម៉ែត្រ ដោយបច្ចុប្បន្នបានទៅដល់ប្រទេសតួកគីយ៉េ។ ក្នុងដំណើរផ្សងព្រេងនេះ លោកមានឱកាសជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។\n\nតាមការបង្ហោះលើបណ្ដាញសង្គម លោក វ៉ាន់ ហ្សាកូលីន បានបង្ហាញក្តីរំភើបចំពោះជំនួបដ៏ពិសេសនេះ ដែលបានកើតឡើងនៅឆ្ងាយពីមាតុភូមិកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានជូនពរឱ្យបេសកកម្មទទួលបានជោគជ័យ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពរហូតដល់គោលដៅ។\n\nសម្តេចធិបតីបានកោតសរសើរចំពោះបេសកកម្មផ្សងព្រេងនេះ ដោយចាត់ទុកថាជាការរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ជាតិទៅកាន់ឆាកអន្តរជាតិ ព្រមទាំងជំរុញទឹកចិត្តយុវជនឱ្យមានភាពក្លាហាន តស៊ូ និងចូលរួមលើកតម្កើងកិត្តិយសជាតិ ក្រោមស្មារតី «ខ្មែរអាចធ្វើបាន»៕អត្ថបទដោយ ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12377","languageVersionId":"4254","visibilityVersion":"7","versionToken":"a1.7Ft5zwxFIwF_kvposrgo_Qk3NLENBT4x7MWSMm8ySXM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T08:27:22Z"}