# សម្តេចធិបតីកោតសរសើរ វ៉ាន់ ហ្សាកូលីន ដែលជិះម៉ូតូផ្សងព្រេងឆ្លងកាត់ ៧ប្រទេស ផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10083>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12377","languageVersionId":"4254","visibilityVersion":"7","versionToken":"a1.7Ft5zwxFIwF_kvposrgo_Qk3NLENBT4x7MWSMm8ySXM"}

Original publication: 2026-10-17T08:27:22Z

លោក វ៉ាន់ ហ្សាកូលីន អ្នកផ្សងព្រេងជិះម៉ូតូជនជាតិខ្មែរ បានធ្វើដំណើរតែម្នាក់ឯងចេញពីកម្ពុជា ឆ្លងកាត់ប្រទេសចំនួន៧ ក្នុងរយៈពេល៥៧ថ្ងៃ និងមានចម្ងាយសរុបប្រមាណ ១៣,០០០គីឡូម៉ែត្រ ដោយបច្ចុប្បន្នបានទៅដល់ប្រទេសតួកគីយ៉េ។ ក្នុងដំណើរផ្សងព្រេងនេះ លោកមានឱកាសជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។

តាមការបង្ហោះលើបណ្ដាញសង្គម លោក វ៉ាន់ ហ្សាកូលីន បានបង្ហាញក្តីរំភើបចំពោះជំនួបដ៏ពិសេសនេះ ដែលបានកើតឡើងនៅឆ្ងាយពីមាតុភូមិកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានជូនពរឱ្យបេសកកម្មទទួលបានជោគជ័យ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពរហូតដល់គោលដៅ។

សម្តេចធិបតីបានកោតសរសើរចំពោះបេសកកម្មផ្សងព្រេងនេះ ដោយចាត់ទុកថាជាការរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ជាតិទៅកាន់ឆាកអន្តរជាតិ ព្រមទាំងជំរុញទឹកចិត្តយុវជនឱ្យមានភាពក្លាហាន តស៊ូ និងចូលរួមលើកតម្កើងកិត្តិយសជាតិ ក្រោមស្មារតី «ខ្មែរអាចធ្វើបាន»៕អត្ថបទដោយ ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References