{"asset":"news","key":"10089","locale":"km","id":"news:10089:km","entityId":"news:10089","canonicalUrl":"https://www.kps-tv.com/km/news/detail/10089","state":"ready","title":"នាវាដឹកប្រេងឆៅជាង ២ លានបារ៉ែល បុកមីនសមុទ្រនៅច្រកសមុទ្រ Hormuz បណ្តាលឱ្យឆាបឆេះខ្ទេចខ្ទី","summary":"កងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃសុក្រនេះថា នាវាដឹកប្រេងមួយគ្រឿង បានបុកនឹងមីនសមុទ្រនៅច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យផ្ទុះឆាបឆេះភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានឱ្យដឹងថា នាវានេះ កំពុងដឹកជញ្ជូនប្រេងឆៅជាង ២លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។","body":"កងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃសុក្រនេះថា នាវាដឹកប្រេងមួយគ្រឿង បានបុកនឹងមីនសមុទ្រនៅច្រកសមុទ្រ Hormuz ដែលបណ្តាលឱ្យផ្ទុះឆាបឆេះភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានឱ្យដឹងថា នាវានេះ កំពុងដឹកជញ្ជូនប្រេងឆៅជាង ២លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។\n\nនាវានេះ បានព្យាយាមឆ្លងកាត់តាមច្រកដែលមិនត្រូវបានអនុញ្ញាតដោយប្រទេសអ៊ីរ៉ង់ ខណៈដែលកងទ័ពជើងទឹកបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចោទប្រកាន់ថានាវានេះបានបិទប្រព័ន្ធកំណត់ទីតាំង និងរ៉ាដារទាំងអស់ និងព្យាយាមឆ្លងកាត់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។\nហេតុការណ៍នេះ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវាដឹកទំនិញទង់ជាតិសិង្ហបុរីមួយគ្រឿងបានលិចនៅច្រកសមុទ្រ Hormuz បន្ទាប់ពីនាវានេះបានបុកនឹងមីនសមុទ្រពេលកំពុងធ្វើដំណើរលើផ្លូវដែលមិនមានការអនុញ្ញាត។\n\nប្រទេសអ៊ីរ៉ង់បានព្រមានម្តងហើយម្តងទៀតដល់នាវាទាំងឡាយណាដែលហ៊ានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតពីខ្លួន ស្របពេលដែលការលិចនាវានេះ បង្ហាញពីហានិភ័យកាន់តែខ្លាំង នៅច្រករបៀងដែនសមុទ្រដ៏សំខាន់បំផុតរបស់ពិភពលោកមួយនេះ៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12388","languageVersionId":"4586","visibilityVersion":"5","versionToken":"a1.uviloyRF78vgy1XE8STjJA7tAvTTwqVVJjlYoJPAodU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-17T10:37:29Z"}