{"asset":"news","key":"10102","locale":"km","id":"news:10102:km","entityId":"news:10102","canonicalUrl":"https://www.kps-tv.com/km/news/detail/10102","state":"ready","title":"ឥទ្ធិពលព្យុះសង្ឃរា «ចម្ពី» (Champi) លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២៦","summary":"ព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ស្ថានភាពបែបនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។","body":"ព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) បានវិវត្តខ្លួនទៅជាព្យុះសង្ឃរា និងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជា។ ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តី ស្ថានភាពបែបនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។\n\n តំបន់វាលទំនាប៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៣°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។\n តំបន់ខ្ពង់រាប៖ សីតុណ្ហភាពចន្លោះពី ២៤°C ដល់ ៣១°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។\n តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៣៤°C អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៤០% ខណៈកម្ពស់រលកសមុទ្រអាចមានពី ០,៥០ ម៉ែត្រ ដល់ ១,៧៥ ម៉ែត្រ។\n\n សូមសាធារណជន ជាពិសេសអ្នកធ្វើដំណើរ និងបងប្អូនប្រជានេសាទនៅតំបន់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកធំៗ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12164","languageVersionId":"4292","visibilityVersion":"8","versionToken":"a1.IZCtV81YSIzIGO1skLbQFPNRGGkCWr_XOjk-L3zud7E"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-18T01:27:06Z"}