{"asset":"news","key":"10105","locale":"km","id":"news:10105:km","entityId":"news:10105","canonicalUrl":"https://www.kps-tv.com/km/news/detail/10105","state":"ready","title":"សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន ៣ តំបន់អាស៊ី-អឺរ៉ុប និងវិលត្រឡប់មកដល់មាតុភូមិវិញប្រកបដោយសុវត្ថិភាព","summary":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ។ ការវិលត្រឡប់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅបណ្តាប្រទេសចំនួន ៣ ដែលជាស្ពានតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។","body":"សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ។ ការវិលត្រឡប់នេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ និងការងារនៅបណ្តាប្រទេសចំនួន ៣ ដែលជាស្ពានតភ្ជាប់តំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ សាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ។\n\nដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបី រួមមាន ឯកឧត្តម អ៊ីលហាំ អាលីយេវ (Ilham Aliyev) ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់, ឯកឧត្តម រ៉េសិប តៃយីប អ៊ែរដូអាន (Recep Tayyip Erdoğan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ និងឯកឧត្តម កាស៊ីម-ហ្សូម៉ាត តូកាយេវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។\n\nលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយទៀត ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅលើគ្រប់វិស័យ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12166","languageVersionId":"4308","visibilityVersion":"4","versionToken":"a1.fb_GZ-6i5TBC_UedApi9dT0b8bJu46X-EwMzOVsjAuc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-18T03:08:46Z"}