# ជញ្ជាំងជ្រុងខាងលិចខ្លោងទ្វារទន្លេអុំ ជួសជុលសម្រេចបាន ៨០% និងត្រៀមបញ្ចប់ជាស្ថាពរឆាប់ៗនេះ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10106>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12181","languageVersionId":"4311","visibilityVersion":"4","versionToken":"a1.ARDtBqjJMi8ZgyI2vCsa6rVtrQcg8OJnuQfyn3hXXpU"}

Original publication: 2026-10-18T04:19:19Z

គម្រោងជួសជុលពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ) សម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងពន្លឿនការងារដំណាក់កាលចុងក្រោយ ដើម្បីត្រៀមបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ។

គម្រោងជួសជុលពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ (ខ្លោងទ្វារខាងត្បូងក្រុងអង្គរធំ) សម្រេចលទ្ធផលបានប្រមាណ ៨០% ហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦ នេះ។ បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងពន្លឿនការងារដំណាក់កាលចុងក្រោយ ដើម្បីត្រៀមបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗ។
លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុលមកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ការងារពង្រឹងជញ្ជាំងប្រវែង ១៥ម៉ែត្រ ត្រូវបានបញ្ចប់រួចរាល់។ ចំណែកការងារដែលកំពុងបន្តរួមមាន ការបុកបង្ហាប់ដី បិទបាយអចន្លោះថ្ម និងពង្រាបដីផ្នែកខាងលើ ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យកាន់តែរឹងមាំ។ ដោយឡែក កាំជណ្តើរខាងក្នុងចំនួន ២៣កាំ ក៏ត្រូវបានរៀបចំតម្រៀបភ្ជាប់ឡើងវិញជាមួយតួជញ្ជាំង ដែលមិនត្រឹមតែជួយទល់ទ្រលំនឹងជញ្ជាំងប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សោភណភាព និងតម្លៃប្រវត្តិសាស្ត្រនៃខ្លោងទ្វារទាំងមូលផងដែរ។

ទាក់ទងនឹងទិដ្ឋភាពបច្ចេកទេស លោកប្រធានគម្រោងបានពន្យល់ថា ការដ្ឋានបានអនុវត្តយ៉ាងម៉ត់ចត់ទៅតាមក្បួនខ្នាតបុរាណ ដោយរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបមួយចំនួនដើម្បីធានានិរន្តរភាពយូរអង្វែង។ ការងារនេះចាប់ផ្តើមពីការពង្រឹងគ្រឹះតាមរយៈការបុកបង្ហាប់ស្រទាប់ដីបុរាណ និងរៀបកាំជណ្តើរបន្តពីខឿនចាស់ដែលនៅសេសសល់ ដោយប្រើប្រាស់ដីឥដ្ឋបុកបង្ហាប់រួមជាមួយបាយអកំបោរជាទ្រនាប់ការពារ។
ខ្លោងទ្វារទន្លេអុំ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងរមណីយដ្ឋានអង្គរ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្រទឹកដោះ និងឡើងទស្សនាទេសភាពលើកំពែងបុរាណ។
លោក ម៉ៅ សុខនី បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា សមិទ្ធផលនៃការជួសជុលនេះ នឹងជួយលើកសម្រស់កំពែងអតីតរាជធានីអង្គរធំឱ្យរស់រវើកឡើងវិញ ព្រមទាំងធានាភាពរឹងមាំគង់វង្សបានរាប់រយឆ្នាំទៅមុខទៀត។ លើសពីនេះ ក្រុមការងារជំនាញក៏គ្រោងនឹងបន្តបេសកកម្មអភិរក្សនៅតាមចំណុចប្រឈមនៃខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ជាបន្តបន្ទាប់ទៀតផងដែរ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


