{"asset":"news","key":"10107","locale":"km","id":"news:10107:km","entityId":"news:10107","canonicalUrl":"https://www.kps-tv.com/km/news/detail/10107","state":"ready","title":"សម្តេចតេជោ ហ៊ុន សែន លើកពាក្យ «ឆ្កែបានជិះរទេះ» មកឆ្លុះបញ្ចាំងចរិតមនុស្សអួតអាង ក្រោយ «អាគុក» បង្កបញ្ហារឿងព្រំដែន","summary":"នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើបណ្តាញសង្គមដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ» ភ្ជាប់ជាមួយការលើកឡើងពីដំណើររឿងកាលពីកុមារភាព និងការរិះគន់ចំៗលើបុគ្គលម្នាក់។ សម្តេចតេជោ បានរំឭកថា៖ «កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។","body":"នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះសារលើបណ្តាញសង្គមដោយដាក់ចំណងជើងថា «ឆ្កែបានជិះរទេះ» ភ្ជាប់ជាមួយការលើកឡើងពីដំណើររឿងកាលពីកុមារភាព និងការរិះគន់ចំៗលើបុគ្គលម្នាក់។\n\n សម្តេចតេជោ បានរំឭកថា៖ «កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។ ក្រោយមក ខ្ញុំតែងនិយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត»។\n\n សម្តេចតេជោ បានបន្តទៀតថា៖ «ប៉ុន្មានថ្ងៃមុន ប្រហែលនាយករដ្ឋមន្ត្រីធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុក ដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ ៥២ ដល់ ៥៩ នៃព្រំដែនកម្ពុជា-ថៃ ដែលអាគុកវាចោទថារាជរដ្ឋាភិបាលកាត់ដីទៅឱ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវា អាគុកមួយនេះធ្វើចរិតដូចឆ្កែបានជិះរទេះ ដោយស្នើសុំលើកលែងទោសឱ្យខ្លួនវាផង និងឱ្យក្រុមវាផង»។\n ការសុំលើកលែងទោស មានន័យថាទទួលស្គាល់ថាខ្លួនមានទោស មែនទេអាគុក? សម្តីរបៀបនេះ ខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះ ព្រោះវាឈ្លើយពេក៕ដោយ៖ ប៉ៃ សុឃី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12415","languageVersionId":"4315","visibilityVersion":"7","versionToken":"a1.51O99CyzN75LM0pKzPUItUaYKhBIqGbOvsKMRBFMdlY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-18T04:44:07Z"}