{"asset":"news","key":"10110","locale":"km","id":"news:10110:km","entityId":"news:10110","canonicalUrl":"https://www.kps-tv.com/km/news/detail/10110","state":"ready","title":"ពន្លឺនៃក្តីសង្ឃឹម៖អំពូលទេវតា១៨៧ដើម អំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិតត្រូវបានដំឡើងជូនពលរដ្ឋឃុំជប់ក្រោមការចុះពិនិត្យផ្ទាល់ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត","summary":"នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យដំណើរការដំឡើង «អំពូលទេវតា» (អំពូលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ) ចំនួន ១៨៧ដើម។ អំពូលបំភ្លឺផ្លូវទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពេលយប់ បង្កើនសុវត្ថិភាពសង្គម និងលើកកម្ពស់សោភណភាពមូលដ្ឋានឱ្យកាន់តែស្រស់បំព្រង៕","body":"នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យដំណើរការដំឡើង «អំពូលទេវតា» (អំពូលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ) ចំនួន ១៨៧ដើម។\n\nអំពូលបំភ្លឺផ្លូវទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពេលយប់ បង្កើនសុវត្ថិភាពសង្គម និងលើកកម្ពស់សោភណភាពមូលដ្ឋានឱ្យកាន់តែស្រស់បំព្រង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12206","languageVersionId":"4369","visibilityVersion":"3","versionToken":"a1.iYP4D-xlXhiRO146H40dy2W8UJ_dUDDPXRMx1wGdiPc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-18T08:21:51Z"}