# អភិបាលខេត្តពោធិ៍សាត់ វាយតម្លៃខ្ពស់ចំពោះការកើនឡើងផលត្រីនៅឃុំកំពង់លួង ព្រមទាំងបន្តអំពាវនាវឱ្យសហការទប់ស្កាត់បទល្មើស

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10113>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12209","languageVersionId":"4377","visibilityVersion":"5","versionToken":"a1.HvVjO4j3I28Ac7rMgWVFlUP-H_EgDEMrumig9k_qww4"}

Original publication: 2026-10-18T10:35:29Z

ក្នុងឱកាសដើមរដូវបើកនេសាទ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងអំពីស្ថានភាពទិន្នផលត្រីរបស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ។ វត្តមានស្នាមញញឹម និងក្តីសង្ឃឹមរបស់បងប្អូនសហគមន៍នេសាទនាពេលនេះ គឺជាផ្លែផ្កាដែលកើតចេញពីកត្តាសំខាន់ៗចំនួនពីរ គឺ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងចម្រុះ ដែលបានបើកយុទ្ធនាការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបយ៉ាងក្តៅគគុកជាប់ជាប្រចាំ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ។

ក្នុងឱកាសដើមរដូវបើកនេសាទ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងអំពីស្ថានភាពទិន្នផលត្រីរបស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ។

វត្តមានស្នាមញញឹម និងក្តីសង្ឃឹមរបស់បងប្អូនសហគមន៍នេសាទនាពេលនេះ គឺជាផ្លែផ្កាដែលកើតចេញពីកត្តាសំខាន់ៗចំនួនពីរ គឺ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងចម្រុះ ដែលបានបើកយុទ្ធនាការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាបយ៉ាងក្តៅគគុកជាប់ជាប្រចាំ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ។

ស្មារតីចូលរួមពីសហគមន៍ ការភ្ញាក់រលឹក ការយល់ដឹងច្បាស់ពីតម្លៃធនធានធម្មជាតិ និងការផ្តល់កិច្ចសហការយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការចូលរួមអភិរក្សពូជមច្ឆជាតិ។
ការកើនឡើងនូវបរិមាណផលត្រីនាដើមរដូវនេះ មិនត្រឹមតែជាកាជួយលើកកម្ពស់កម្រិតជីវភាព និងប្រាក់ចំណូលរបស់គ្រួសារប្រជានេសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទ្រទ្រង់យ៉ាងរឹងមាំដល់សន្តិសុខស្បៀង និងចរន្តសេដ្ឋកិច្ចក្នុងមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ អាជ្ញាធរខេត្តក៏បានបន្តអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ព្រមទាំងរួមដៃគ្នាការពារ និងថែរក្សាធនធានមច្ឆជាតិឱ្យនៅគង់វង្ស ដើម្បីជាប្រយោជន៍យូរអង្វែងតទៅជំនាន់កូនចៅ៕ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


