{"asset":"news","key":"10122","locale":"km","id":"news:10122:km","entityId":"news:10122","canonicalUrl":"https://www.kps-tv.com/km/news/detail/10122","state":"ready","title":"UNCLOS បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ ដោយគ្រោងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការនៅពេលសមស្រប","summary":"គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទបានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃហើយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយ សមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។","body":"គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទបានបញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃហើយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយ សមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។\n\nគណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែល បានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថាពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិ ស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។\n\nលើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការ បានលើកទឹកចិត្ត ភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយផល ដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។\nគណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។\n\nគណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និង តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគាត់ ក្នុងការសម្រួលការ ពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការ កសាងទំនុកចិត្តទាំងនេះ។\nគណៈកម្មការផ្សះផ្សា នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើក ទី២នេះ នៅក្នុងពេលវេលាសមស្រប៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12302","languageVersionId":"4399","visibilityVersion":"8","versionToken":"a1.Beub9MjVPYzzG5dOrqG0aiZXdS962SV5szTyF-qXSyQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T01:56:27Z"}