{"asset":"news","key":"10123","locale":"km","id":"news:10123:km","entityId":"news:10123","canonicalUrl":"https://www.kps-tv.com/km/news/detail/10123","state":"ready","title":"កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ១៨០នាក់ចេញពីប្រទេស ក្រោយពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ","summary":"កម្ពុជាបានបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបណ្តេញជនជាតិឥណ្ឌូនេស៊ីសរុប ១៨០នាក់ (ស្រី ២៩នាក់) ចេញពីប្រទេស តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការបណ្តេញជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំនេះ ធ្វើឡើងស្របតាមបទបញ្ជាដាច់ខាតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆ្លងដែន ដោយសម្តេចធិបតីធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ណាមួយ ឆ្លៀតយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោក បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ហើយអាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្តេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។","body":"កម្ពុជាបានបន្តចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានបណ្តេញជនជាតិឥណ្ឌូនេស៊ីសរុប ១៨០នាក់ (ស្រី ២៩នាក់) ចេញពីប្រទេស តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។\n\nប្រតិបត្តិការបណ្តេញជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំនេះ ធ្វើឡើងស្របតាមបទបញ្ជាដាច់ខាតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆ្លងដែន ដោយសម្តេចធិបតីធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាដាច់ខាតមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ណាមួយ ឆ្លៀតយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសឆបោក បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ ហើយអាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្តេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។\n\nក្រោមការដឹកនាំ និងតម្រង់ទិសផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចជំនាញកំពុងបង្កើនសកម្មភាពយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យាគ្រប់រូបភាព តាមរយៈការស្រាវជ្រាវវែកមុខឈានទៅបង្ក្រាបដល់មេខ្លោងធំៗ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលចាញ់បោកគេ ឱ្យទទួលបានសេរីភាព និងធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសកំណើតវិញប្រកបដោយសុវត្ថិភាព៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12382","languageVersionId":"4403","visibilityVersion":"6","versionToken":"a1.wN4YAR5Xiw9FXcxRIO14hy3LwB2v1KtNd2Pg24XoJ54"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T02:10:09Z"}