{"asset":"news","key":"10134","locale":"km","id":"news:10134:km","entityId":"news:10134","canonicalUrl":"https://www.kps-tv.com/km/news/detail/10134","state":"ready","title":"ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរពិធីបុណ្យ «បុនអូដូរី» លើកទី១៨ រឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន","summary":"កាលពីររសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យប្រពៃណីជប៉ុន «បុនអូដូរី» (Bon Odori) លើកទី១៨ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចសហការលើកដំបូងរវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និងសមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតនិស្សិតជាច្រើនរូប។","body":"កាលពីររសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ រាជធានីភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យប្រពៃណីជប៉ុន «បុនអូដូរី» (Bon Odori) លើកទី១៨ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមកិច្ចសហការលើកដំបូងរវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និងសមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងអតីតនិស្សិតជាច្រើនរូប។\n\nក្នុងនាមជាអតីតប្រធានសមាគម JAC ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុន អង្គការ JETRO និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រកម្មវិធីនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសរំឭកអនុស្សាវរីយ៍ដ៏កក់ក្តៅ និងការដឹងគុណចំពោះរដ្ឋាភិបាលព្រមទាំងប្រជាជនជប៉ុន ដែលបានផ្តល់ឱកាសអប់រំដល់និស្សិតកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានវប្បធម៌ដ៏រឹងមាំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ។\n\nទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា ពិធីបុណ្យនេះជាឱកាសដ៏ល្អសម្រាប់សហគមន៍ជប៉ុននៅកម្ពុជាក្នុងការរំឭកប្រពៃណីជាតិខ្លួន ក៏ដូចជាផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាបានឈ្វេងយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ពីវប្បធម៌រដូវក្តៅដ៏ពេញនិយមរបស់ជប៉ុនផងដែរ។\nជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន និងលោក តេហ្ស៊ូកា កូជី ប្រធានសមាគម JACAM បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍វប្បធម៌នេះនឹងបន្តរឹតចំណងសាមគ្គីភាព និងមិត្តភាពកម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតល្មួតថែមទៀត៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12284","languageVersionId":"4414","visibilityVersion":"4","versionToken":"a1.oPEAwNqO84416HjEsNs5KxM9I0UoI5MM1xag5jAaZes"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T02:39:19Z"}