{"asset":"news","key":"10136","locale":"km","id":"news:10136:km","entityId":"news:10136","canonicalUrl":"https://www.kps-tv.com/km/news/detail/10136","state":"ready","title":"ដំណឹងល្អពីបរិស្ថាន! គុណភាពខ្យល់នៅទូទាំងកម្ពុជាស្ថិតក្នុងកម្រិត «ល្អណាស់» ក្នុងព្រះរាជាណាចក្រកម្ពុជា","summary":"ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញថា បរិយាកាស និងគុណភាពខ្យល់នៅទូទាំងប្រទេសបន្តស្ថិតក្នុងកម្រិតល្អប្រសើរយ៉ាងខ្លាំង។ យោងតាមលទ្ធផលតាមដាន និងត្រួតពិនិត្យរបស់ក្រុមការងារជំនាញ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៨ ដល់វេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា កំហាប់ភាគល្អិតនិចល (PM2.5) ជាមធ្យមមានកម្រិតត្រឹមតែ ៦.៣៦ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងច្រើន។","body":"ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញថា បរិយាកាស និងគុណភាពខ្យល់នៅទូទាំងប្រទេសបន្តស្ថិតក្នុងកម្រិតល្អប្រសើរយ៉ាងខ្លាំង។\n\nយោងតាមលទ្ធផលតាមដាន និងត្រួតពិនិត្យរបស់ក្រុមការងារជំនាញ ចាប់ពីវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៨ ដល់វេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា កំហាប់ភាគល្អិតនិចល (PM2.5) ជាមធ្យមមានកម្រិតត្រឹមតែ ៦.៣៦ µg/m³ ប៉ុណ្ណោះ ដែលកម្រិតនេះទាបជាងស្តង់ដារកំណត់ (៥០ µg/m³) យ៉ាងច្រើន។ ដោយផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index - AQI) គឺស្ថិតក្នុងកម្រិត «ល្អណាស់» (និមិត្តសញ្ញាពណ៌ខៀវ)។\n\nស្ថានភាពគុណភាពខ្យល់កម្រិតល្អណាស់នេះ បានគ្របដណ្ដប់លើរាជធានី-ខេត្តទាំង ២៥ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ, តាកែវ, កំពត, កែប, ព្រះសីហនុ, កោះកុង, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, សៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, រតនគិរី, មណ្ឌលគិរី, ព្រៃវែង, ស្វាយរៀង និងខេត្តត្បូងឃ្មុំ៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12286","languageVersionId":"4421","visibilityVersion":"5","versionToken":"a1.ZMuzi6MG8YxJ9xled9GjDr7x_DuXb_jYOyBsnusqXRc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T03:01:17Z"}