{"asset":"news","key":"10142","locale":"km","id":"news:10142:km","entityId":"news:10142","canonicalUrl":"https://www.kps-tv.com/km/news/detail/10142","state":"ready","title":"ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យសន្សំសំចៃទឹក ខណៈរដូវប្រាំងខិតជិតមកដល់","summary":"ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមសម្រាប់រដូវប្រាំងខាងមុខ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ តាមការព្យាករអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។","body":"ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមសម្រាប់រដូវប្រាំងខាងមុខ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ តាមការព្យាករអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។\n\nក្រសួងបានបញ្ជាក់ថា ការថយចុះឥទ្ធិពលខ្យល់មូសុងនិរតី និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន អាចធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតតិចតួច ហើយតំបន់មួយចំនួនអាចជួបប្រទះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងន័យនេះ មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ត្រូវបន្តថែរក្សាអាងទឹក បឹងបួ និងវាយតម្លៃបរិមាណទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការប្រើប្រាស់ទឹកឱ្យបានសមស្រប។\n\nក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំឱ្យផ្តល់អាទិភាពដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ មុននឹងបែងចែកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។ ដូច្នេះ ការចូលរួមសន្សំសំចៃទឹក និងការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី គឺមានសារៈសំខាន់ក្នុងការធានាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នាពេលខាងមុខ។ អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12303","languageVersionId":"4432","visibilityVersion":"6","versionToken":"a1.zIKzW3xp563bGdyMFeR9Kp1hIOmPYz5AqbAE6NmpQmU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T04:04:01Z"}