# ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យសន្សំសំចៃទឹក ខណៈរដូវប្រាំងខិតជិតមកដល់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10142>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"12303","languageVersionId":"4432","visibilityVersion":"6","versionToken":"a1.zIKzW3xp563bGdyMFeR9Kp1hIOmPYz5AqbAE6NmpQmU"}

Original publication: 2026-10-19T04:04:01Z

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមសម្រាប់រដូវប្រាំងខាងមុខ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ តាមការព្យាករអាកាសធាតុ រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

ក្រសួងបានបញ្ជាក់ថា ការថយចុះឥទ្ធិពលខ្យល់មូសុងនិរតី និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន អាចធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតតិចតួច ហើយតំបន់មួយចំនួនអាចជួបប្រទះផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងន័យនេះ មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ត្រូវបន្តថែរក្សាអាងទឹក បឹងបួ និងវាយតម្លៃបរិមាណទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការប្រើប្រាស់ទឹកឱ្យបានសមស្រប។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំឱ្យផ្តល់អាទិភាពដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ មុននឹងបែងចែកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។ ដូច្នេះ ការចូលរួមសន្សំសំចៃទឹក និងការគ្រប់គ្រងធនធានទឹកប្រកបដោយការទទួលខុសត្រូវពីគ្រប់ភាគី គឺមានសារៈសំខាន់ក្នុងការធានាឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់នាពេលខាងមុខ។ អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References