{"asset":"news","key":"10162","locale":"km","id":"news:10162:km","entityId":"news:10162","canonicalUrl":"https://www.kps-tv.com/km/news/detail/10162","state":"ready","title":"ភាពវឹកវរនៅអ៊ីតាលី! ផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលិស ក្នុងថ្ងៃទីពីរនៃការធ្វើបាតុកម្ម","summary":"កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ជាមួយក្រុមបាតុករដែលបានគប់ដុំថ្ម ដុតធុងសំរាម និងចូលលួចទំនិញ អំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងគុណភាពសេវាកម្មសាធារណៈមិនល្អ និងការឡើងថ្លៃនៃទំនិញ។ យោងតាមរបាយការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យ បាតុករសរុបចំនួន ២៨ នាក់ ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ ខណៈដែលភាពចលាចលស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសបារាំង និងអាល់បានីផងដែរ។","body":"កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ជាមួយក្រុមបាតុករដែលបានគប់ដុំថ្ម ដុតធុងសំរាម និងចូលលួចទំនិញ អំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងគុណភាពសេវាកម្មសាធារណៈមិនល្អ និងការឡើងថ្លៃនៃទំនិញ។\nយោងតាមរបាយការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យ បាតុករសរុបចំនួន ២៨ នាក់ ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ ខណៈដែលភាពចលាចលស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសបារាំង និងអាល់បានីផងដែរ។\n\nនាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតនៅឆ្នាំក្រោយ បានចេញមុខប្រកាសថ្កោលទោសអំពើហិង្សានេះ ព្រមទាំងបានប្រកាសរៀបចំកិច្ចប្រជុំរដ្ឋាភិបាលជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយស្ថានភាពដ៏តានតឹងនេះ។អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12406","languageVersionId":"4623","visibilityVersion":"5","versionToken":"a1.ysaxOOAL0kTbSiHEYl6eh7INXRHNChexJCAfneCOATU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T06:31:53Z"}