# ភាពវឹកវរនៅអ៊ីតាលី! ផ្ទុះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងប៉ូលិស ក្នុងថ្ងៃទីពីរនៃការធ្វើបាតុកម្ម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10162>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"12406","languageVersionId":"4623","visibilityVersion":"5","versionToken":"a1.ysaxOOAL0kTbSiHEYl6eh7INXRHNChexJCAfneCOATU"}

Original publication: 2026-10-19T06:31:53Z

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ជាមួយក្រុមបាតុករដែលបានគប់ដុំថ្ម ដុតធុងសំរាម និងចូលលួចទំនិញ អំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងគុណភាពសេវាកម្មសាធារណៈមិនល្អ និងការឡើងថ្លៃនៃទំនិញ។ យោងតាមរបាយការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យ បាតុករសរុបចំនួន ២៨ នាក់ ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ ខណៈដែលភាពចលាចលស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសបារាំង និងអាល់បានីផងដែរ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងប៉ូលិសក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ជាមួយក្រុមបាតុករដែលបានគប់ដុំថ្ម ដុតធុងសំរាម និងចូលលួចទំនិញ អំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងគុណភាពសេវាកម្មសាធារណៈមិនល្អ និងការឡើងថ្លៃនៃទំនិញ។
យោងតាមរបាយការណ៍របស់ប៉ូលិសកាលពីថ្ងៃអាទិត្យ បាតុករសរុបចំនួន ២៨ នាក់ ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ ខណៈដែលភាពចលាចលស្រដៀងគ្នានេះ ក៏កំពុងកើតឡើងនៅប្រទេសបារាំង និងអាល់បានីផងដែរ។

នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតនៅឆ្នាំក្រោយ បានចេញមុខប្រកាសថ្កោលទោសអំពើហិង្សានេះ ព្រមទាំងបានប្រកាសរៀបចំកិច្ចប្រជុំរដ្ឋាភិបាលជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយស្ថានភាពដ៏តានតឹងនេះ។អត្ថបទដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


