{"asset":"news","key":"10163","locale":"km","id":"news:10163:km","entityId":"news:10163","canonicalUrl":"https://www.kps-tv.com/km/news/detail/10163","state":"ready","title":"សេដ្ឋកិច្ចចិនកើនឡើង ៤.៦% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦","summary":"យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែតុលានេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិនបានកើនឡើង ៤.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ទំហំទឹកប្រាក់ ១០៧.១១ ពាន់ពាន់លានយន់ ឬស្មើនឹងប្រមាណ ១៦ ពាន់ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ។ តួលេខថ្មីស្រឡាងនេះ គឺស្ថិតក្នុងរង្វង់គោលដៅកំណើន GDP ប្រចាំឆ្នាំក្នុងចន្លោះ ៤.៥% ដល់ ៥% ដែលនេះបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោកមួយនេះ កំពុងបន្តដំណើរការលើគន្លងដ៏ល្អប្រសើរ និងបង្កើតគ្រឹះយ៉ាងរឹងមាំសម្រាប់សម្រេចគោលដៅកំណើនពេញមួយឆ្នាំ។","body":"យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែតុលានេះថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសចិនបានកើនឡើង ៤.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឈានដល់ទំហំទឹកប្រាក់ ១០៧.១១ ពាន់ពាន់លានយន់ ឬស្មើនឹងប្រមាណ ១៦ ពាន់ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំនេះ។ តួលេខថ្មីស្រឡាងនេះ គឺស្ថិតក្នុងរង្វង់គោលដៅកំណើន GDP ប្រចាំឆ្នាំក្នុងចន្លោះ ៤.៥% ដល់ ៥% ដែលនេះបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទីពីរនៅលើពិភពលោកមួយនេះ កំពុងបន្តដំណើរការលើគន្លងដ៏ល្អប្រសើរ និងបង្កើតគ្រឹះយ៉ាងរឹងមាំសម្រាប់សម្រេចគោលដៅកំណើនពេញមួយឆ្នាំ។\n\nនៅក្នុងត្រីមាសទី៣ GDP របស់ប្រទេសចិន បានកើនឡើង ៤.៥% បើធៀបនឹងឆ្នាំមុន ដែលកើនពីកំណើន ៤.៣% ដែលបានកត់ត្រាក្នុងត្រីមាសទី ២ ខណៈដែលអ្នកវិភាគចិនបានរំពឹងទុកថា ទិន្នន័យក្នុងត្រីមាសទី៤ នឹងកាន់តែងើបឡើងខ្ពស់ថែមទៀត នៅពេលដែលវិធានការគោលនយោបាយជាច្រើនចូលជាធរមាន។\nយោងតាមទិន្នន័យគយចិនបានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ កំណើនពាណិជ្ជកម្មបរទេសរបស់ចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញបានកើនឡើង ១៦.៤% ខណៈដែលការនាំចូលបានកើនឡើង ២២.៣%៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12405","languageVersionId":"4620","visibilityVersion":"5","versionToken":"a1.5YM6oMbAtX7KS-iGGMXuCqRrpTSVEMV8Lyuf-B1bnqE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-19T06:58:14Z"}