# សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» បង្ហាញដំណើរប្រវត្តិសាស្ត្រសន្តិភាព ក្រោយចំណាយពេលស្រាវជ្រាវជិត៧ឆ្នាំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10169>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12399","languageVersionId":"4515","visibilityVersion":"4","versionToken":"a1.HSSO_GCSphRK7PbFmA6D9PuuwzfSvU0LsrDvmXzhZ8E"}

Original publication: 2026-10-19T09:45:14Z

សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ដែលស្រាវជ្រាវ និងចងក្រងដោយឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេចតេជោ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលជិត៧ឆ្នាំក្នុងការរៀបចំ។ សៀវភៅនេះប្រមូលផ្តុំឯកសារប្រវត្តិសាស្ត្រសំខាន់ៗ ស្តីពីការស្វែងរកសន្តិភាព ការពង្រឹងឯកភាពជាតិ និងការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

យុទ្ធសាស្ត្រត្រីកោណ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ជាគោលនយោបាយយុទ្ធសាស្ត្រស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី២ ឆ្នាំ១៩៩៨-២០០៣ ក្នុងគោលបំណងពង្រឹងសន្តិភាព ស្តារកិត្តិយសជាតិលើឆាកអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បន្ទាប់ពីកម្ពុជាទទួលបានឯកភាពជាតិពេញលេញ។ គោលនយោបាយនេះត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃដំណើរការស្តារប្រទេសឡើងវិញ ក្រោយឆ្លងកាត់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

សៀវភៅនេះមានកម្រាស់សរុប ១,១១១ ទំព័រ រួមមានរូបថតសម្តេច ហ៊ុន សែន  ដែលចែកចេញជា៤វគ្គ និងឧបសម្ព័ន្ធចំនួន៤ផ្នែក។ ការចងក្រងសៀវភៅនេះមានគោលបំណងរក្សាទុកឯកសារប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ព្រមទាំងផ្តល់ចំណេះដឹងដល់យុវជន សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ឱ្យយល់កាន់តែច្បាស់អំពីដំណើរការកសាងសន្តិភាព ឯកភាពជាតិ និងសារៈសំខាន់នៃសន្តិភាពចំពោះការអភិវឌ្ឍប្រទេសកម្ពុជា។អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References