{"asset":"news","key":"10183","locale":"km","id":"news:10183:km","entityId":"news:10183","canonicalUrl":"https://www.kps-tv.com/km/news/detail/10183","state":"ready","title":"កម្ពុជាបំបែកកំណត់ត្រាថ្មី! ការនាំចេញអង្ករកើនលើស ១លានតោន ក្នុងឆ្នាំ២០២៦","summary":"ការនាំចេញអង្កររបស់កម្ពុជាបានឈានដល់កម្រិតលើស ១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ ដោយសម្រេចបានចំនួន ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សមិទ្ធផលនេះបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។","body":"ការនាំចេញអង្កររបស់កម្ពុជាបានឈានដល់កម្រិតលើស ១លានតោនជាលើកដំបូងក្នុងឆ្នាំ២០២៦ ដោយសម្រេចបានចំនួន ១ ០១៤ ៤៤២ តោន គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សមិទ្ធផលនេះបង្ហាញពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា និងការពង្រីកទីផ្សារនាំចេញទៅកាន់អន្តរជាតិ។\n\nយោងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាក្នុងរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានកើនឡើងលើសកម្រិតដែលសម្រេចបានកាលពីឆ្នាំមុន ដោយតួលេខក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០ ៣២១ តោនប៉ុណ្ណោះ។\n\nទីផ្សារសំខាន់ៗការនាំចេញអង្កររបស់កម្ពុជារួមមាន៖សហភាពអឺរ៉ុប ប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៧៥ ប្រទេស ។\nយ៉ាងណាមិញការសម្រេចបានលើស ១លានតោនក្នុងឆ្នាំ២០២៦ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលកំពុងបន្តពង្រីកឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វត្តមានអង្ករកម្ពុជានៅលើទីផ្សារពិភពលោកនិងជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ ៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12437","languageVersionId":"4630","visibilityVersion":"5","versionToken":"a1.6HyJRThsCdOlY-Fxcx2Wx2yp-zA4dQVW_6aqvJxRFlc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T01:53:56Z"}