{"asset":"news","key":"10192","locale":"km","id":"news:10192:km","entityId":"news:10192","canonicalUrl":"https://www.kps-tv.com/km/news/detail/10192","state":"ready","title":"កម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី នៅចិន! ","summary":"កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងហ័ងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងមានប្រទេសនិងអង្គការអន្តរជាតិចូលរួមចំនួន ២៥។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ចំនួន៣គឺ៖ ១.","body":"កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងហ័ងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងមានប្រទេសនិងអង្គការអន្តរជាតិចូលរួមចំនួន ២៥។\n\n កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ចំនួន៣គឺ៖\n១.ការប្រកាសអំពីសមាជិកថ្មី \n២.វិសោធនកម្មលក្ខន្តិកៈ និង៣.របាយការណ៍ការងារសម្រាប់ឆ្នាំ ២០២៥-២០២៦ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦-២០២៧។\n\n ចំពោះកិច្ចប្រជុំនេះ គណៈប្រតិភូដែលបានអញ្ជើញចូលរួមរួមមាន៖ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ចូលរួមក្នុងនាមជាអគ្គលេខាធិការនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ចូលរួមតំណាងកម្ពុជាក្នុងនាមជាប្រទេសសមាជិក លោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក។\n សូមបញ្ជាក់ថា សព្វថ្ងៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីមានប្រទេសជាសមាជិកចំនួន១៦ប្រទេសអង្កេតការណ៍ចំនួន៥ និងប្រទេសដៃគូចំនួន ៥៕ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"14592","languageVersionId":"9699","visibilityVersion":"4","versionToken":"a1.JN8Krr0X-V4w-htJcD8ZzZP5PfdIDe_iADc1YrMFewk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T02:32:18Z"}