{"asset":"news","key":"10193","locale":"km","id":"news:10193:km","entityId":"news:10193","canonicalUrl":"https://www.kps-tv.com/km/news/detail/10193","state":"ready","title":"កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចុះរឹតបន្តឹងការអនុវត្តច្បាប់ អប់រំផ្សព្វផ្សាយ និងផាកពិន័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍","summary":"ខេត្តព្រះសីហនុ ៖ អនុវត្តតាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះរួមបញ្ចូលទាំងការរឹតបន្តឹងការផាកពិន័យចំពោះបទល្មើសជាក់ស្តែង ទន្ទឹមគ្នានឹងការផ្សព្វផ្សាយ និងអប់រំកែប្រែឥរិយាបថដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។","body":"ខេត្តព្រះសីហនុ ៖ អនុវត្តតាមការចង្អុលបង្ហាញជាប្រចាំពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងជំនាញចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។\n\nប្រតិបត្តិការនេះរួមបញ្ចូលទាំងការរឹតបន្តឹងការផាកពិន័យចំពោះបទល្មើសជាក់ស្តែង ទន្ទឹមគ្នានឹងការផ្សព្វផ្សាយ និងអប់រំកែប្រែឥរិយាបថដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ កម្លាំងជំនាញបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗ រួមមាន៖ បើកបរត្រូវគោរពតាមល្បឿនកំណត់ មិនត្រូវវ៉ាជែងក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ គោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍យ៉ាងម៉ឺងម៉ាត់គោរពសិទ្ធិអាទិភាព និងប្រកាន់យកនូវការយោគយល់អធ្យាស្រ័យខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀនជាដាច់ខាត។\n\nវិធានការទាំងនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ និងបង្ការកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកដំណើរគ្រប់រូប៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12438","languageVersionId":"4640","visibilityVersion":"5","versionToken":"a1.igK5eQDi8OaXsDDHEoXWvLdKN8NkBdduNZvsOtWJPyc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T02:57:11Z"}