{"asset":"news","key":"10195","locale":"km","id":"news:10195:km","entityId":"news:10195","canonicalUrl":"https://www.kps-tv.com/km/news/detail/10195","state":"ready","title":"ក្ដៅៗ! លោក ត្រាំ ចេញមុខជំរុញឱ្យប្ដូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ","summary":"នៅក្នុងសារនយោបាយដ៏ចម្រូងចម្រាសមួយទៀត ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោកនោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទាមទារឱ្យរដ្ឋញូវម៉ិកស៊ិកូ (New Mexico) ប្ដូរឈ្មោះជាផ្លូវការទៅជា ញូវអាមេរិក (New America) វិញ។ សំណើនេះ គឺជាជំហានថ្មីបំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការប្តូរឈ្មោះតំបន់ភូមិសាស្ត្រនានា ដើម្បីបម្រើឱ្យយុទ្ធសាស្ត្រ និងនយោបាយជាតិនិយមរបស់លោក។","body":"នៅក្នុងសារនយោបាយដ៏ចម្រូងចម្រាសមួយទៀត ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោកនោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទាមទារឱ្យរដ្ឋញូវម៉ិកស៊ិកូ (New Mexico) ប្ដូរឈ្មោះជាផ្លូវការទៅជា ញូវអាមេរិក (New America) វិញ។ សំណើនេះ គឺជាជំហានថ្មីបំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការប្តូរឈ្មោះតំបន់ភូមិសាស្ត្រនានា ដើម្បីបម្រើឱ្យយុទ្ធសាស្ត្រ និងនយោបាយជាតិនិយមរបស់លោក។\nលោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទម្សិលមិញថា រដ្ឋញូវម៉ិកស៊ិកូ គួរតែប្តូរឈ្មោះជាបន្ទាន់ទៅជា ញូវអាមេរិក ព្រោះវាទឹកដីរបស់សហរដ្ឋអាមេរិក មិនមែនរបស់ប្រទេសម៉ិកស៊ិកូនោះទេ។\n\nសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះ មិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការប្តូរឈ្មោះរដ្ឋញូវម៉ិកស៊ិកូ ខណៈដែលកាលពីខែកញ្ញាកន្លងទៅ លោកធ្លាប់បានចែករំលែករូបភាពមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីពាក្យថា «ម៉ិកស៊ិកូ» ត្រូវបានខ្វែងចោលនៅលើផែនទីរដ្ឋនោះ និងមានពាក្យថា «អាមេរិក» សរសេរជំនួសនៅពីក្រោម។\n\nលើសពីនេះ កាលពីខែសីហា លោក ត្រាំ ក៏បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីទាមទារប្តូរឈ្មោះបឹង អុនតារីអូ (Lake Ontario) ទៅជា បឹងអាមេរិក (Lake America) ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងបន្តជាមួយប្រទេសកាណាដា ស្របពេលដែលកាលពីឆ្នាំមុន លោកក៏បានចាត់វិធានការស្រដៀងគ្នានេះ ក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកូ ទៅជា ឈូងសមុទ្រអាមេរិក ហើយលោកប្រធានាធិបតីរូបនេះ ក៏ធ្លាប់បានស្នើម្តងហើយម្តងទៀត ក្នុងការប្តូរឈ្មោះច្រកសមុទ្រហ័រមូស (Strait of Hormuz) ទៅជា ច្រកសមុទ្រត្រាំ (Trump Strait) ផងដែរ៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12439","languageVersionId":"4644","visibilityVersion":"6","versionToken":"a1.trSBRQCOah46fEbIexAt0YlbbENACECSMsNrnbRlfYk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T04:03:36Z"}