# ក្ដៅៗ! លោក ត្រាំ ចេញមុខជំរុញឱ្យប្ដូរឈ្មោះរដ្ឋ New Mexico ទៅជា New America វិញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10195>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12439","languageVersionId":"4644","visibilityVersion":"6","versionToken":"a1.trSBRQCOah46fEbIexAt0YlbbENACECSMsNrnbRlfYk"}

Original publication: 2026-10-20T04:03:36Z

នៅក្នុងសារនយោបាយដ៏ចម្រូងចម្រាសមួយទៀត ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោកនោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទាមទារឱ្យរដ្ឋញូវម៉ិកស៊ិកូ (New Mexico) ប្ដូរឈ្មោះជាផ្លូវការទៅជា ញូវអាមេរិក (New America) វិញ។ សំណើនេះ គឺជាជំហានថ្មីបំផុតនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការប្តូរឈ្មោះតំបន់ភូមិសាស្ត្រនានា ដើម្បីបម្រើឱ្យយុទ្ធសាស្ត្រ និងនយោបាយជាតិនិយមរបស់លោក។

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទម្សិលមិញថា រដ្ឋញូវម៉ិកស៊ិកូ គួរតែប្តូរឈ្មោះជាបន្ទាន់ទៅជា ញូវអាមេរិក ព្រោះវាទឹកដីរបស់សហរដ្ឋអាមេរិក មិនមែនរបស់ប្រទេសម៉ិកស៊ិកូនោះទេ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះ មិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការប្តូរឈ្មោះរដ្ឋញូវម៉ិកស៊ិកូ ខណៈដែលកាលពីខែកញ្ញាកន្លងទៅ លោកធ្លាប់បានចែករំលែករូបភាពមួយនៅលើបណ្តាញសង្គមដែលបង្ហាញពីពាក្យថា «ម៉ិកស៊ិកូ» ត្រូវបានខ្វែងចោលនៅលើផែនទីរដ្ឋនោះ និងមានពាក្យថា «អាមេរិក» សរសេរជំនួសនៅពីក្រោម។

លើសពីនេះ កាលពីខែសីហា លោក ត្រាំ ក៏បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដើម្បីទាមទារប្តូរឈ្មោះបឹង អុនតារីអូ (Lake Ontario) ទៅជា បឹងអាមេរិក (Lake America) ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មដែលកំពុងបន្តជាមួយប្រទេសកាណាដា ស្របពេលដែលកាលពីឆ្នាំមុន លោកក៏បានចាត់វិធានការស្រដៀងគ្នានេះ ក្នុងការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកូ ទៅជា ឈូងសមុទ្រអាមេរិក ហើយលោកប្រធានាធិបតីរូបនេះ ក៏ធ្លាប់បានស្នើម្តងហើយម្តងទៀត ក្នុងការប្តូរឈ្មោះច្រកសមុទ្រហ័រមូស (Strait of Hormuz) ទៅជា ច្រកសមុទ្រត្រាំ (Trump Strait) ផងដែរ៕អត្ថបទដោយ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References