{"asset":"news","key":"10202","locale":"km","id":"news:10202:km","entityId":"news:10202","canonicalUrl":"https://www.kps-tv.com/km/news/detail/10202","state":"ready","title":"កំណត់ត្រាថ្មី! បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាអ្នកដំណើរសម្រាប់រយៈពេល ៩ ខែដំបូងឆ្នាំ ២០២៦","summary":"យោងតាមក្រុមហ៊ុនផ្លូវដែកចិន (China Railway) បានឱ្យដឹងថា បណ្តាញផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរចំនួន ៣.៧១ ពាន់លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៤.៨% ដែលក្លាយជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ ក្នុងរយៈពេល ៩ ខែនេះ បណ្តាញផ្លូវដែកបានដំណើរការរថភ្លើងដឹកអ្នកដំណើរជាមធ្យមចំនួន ១១.៥១១ គ្រឿងក្នុងមួយថ្ងៃ ដែលកើនឡើង ៥.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។","body":"យោងតាមក្រុមហ៊ុនផ្លូវដែកចិន (China Railway) បានឱ្យដឹងថា បណ្តាញផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរចំនួន ៣.៧១ ពាន់លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៤.៨% ដែលក្លាយជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។\nក្នុងរយៈពេល ៩ ខែនេះ បណ្តាញផ្លូវដែកបានដំណើរការរថភ្លើងដឹកអ្នកដំណើរជាមធ្យមចំនួន ១១.៥១១ គ្រឿងក្នុងមួយថ្ងៃ ដែលកើនឡើង ៥.៣% ពីមួយឆ្នាំទៅមួយឆ្នាំ។\n ក្រុមហ៊ុន China Railway បានបញ្ជាក់ថា ត្រឹមរយៈពេល ៩ ខែដំបូង មានរថភ្លើងទេសចរណ៍ចំនួន ២៨៦០ គ្រឿងត្រូវបានដាក់ឱ្យដំណើរការទូទាំងប្រទេស ដែលកើនឡើង ២៥.៥% បើធៀបនឹងឆ្នាំមុន។\n បន្ថែមពីនេះ បណ្តាញផ្លូវដែក ក៏បានដំណើរការរថភ្លើងពិសេសចំនួន ៩៤៧ គ្រឿងសម្រាប់អ្នកចូលចិត្តទស្សនាកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡាផងដែរ ដែលបានជួយជំរុញយ៉ាងខ្លាំងដល់វិស័យម្ហូបអាហារ សណ្ឋាគារ និងទេសចរណ៍វប្បធម៌។\n ការធ្វើដំណើរតាមផ្លូវដែកឆ្លងដែនក៏បន្តមានកំណើនខ្ពស់ ដោយផ្លូវរថភ្លើង ចិន-ឡាវ (China-Laos Railway) បានដឹកជញ្ជូនអ្នកដំណើរឆ្លងដែនចំនួន ២៦៥.០០០ នាក់ កើនឡើង ៣៧.៨% ខណៈផ្លូវដែកល្បឿនលឿន Guangzhou-Shenzhen-Hong Kong បានទទួលអ្នកដំណើរឆ្លងដែនជាង ២៥.៨ លាននាក់ កើនឡើង ១១.៨%។\n គឹមត្រឹមដំណាច់ឆ្នាំ ២០២៥ ប្រវែងផ្លូវដែកសរុបរបស់ប្រទេសចិន បានឈានដល់ ១៦៥.០០០ គីឡូម៉ែត្រ ដែលក្នុងនោះរួមមានផ្លូវដែកល្បឿនលឿនជាង ៥០.០០០ គីឡូម៉ែត្រ ស្របពេលដែលបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៧០.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣៥ ខណៈដែលនៅពេលសាងសង់រួច បណ្តាញនេះនឹងតភ្ជាប់ទីក្រុងធំៗ ទីក្រុង និងតំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"3","publishedWorkingVersionId":"12609","languageVersionId":"5004","visibilityVersion":"5","versionToken":"a1.91R1Yai5NZtU7LQkurn02IxmxqwWhj2q4_54WgvG48w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T06:27:37Z"}