{"asset":"news","key":"10205","locale":"km","id":"news:10205:km","entityId":"news:10205","canonicalUrl":"https://www.kps-tv.com/km/news/detail/10205","state":"ready","title":"ថ្ងៃខួបកំណើត សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកក្តីស្រឡាញ់ និងផ្តល់កម្លាំងចិត្តដល់កុមារ និងនិស្សិតពិការភាព","summary":"ភ្នំពេញ៖ ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រើសរើសចែករំលែកក្តីស្រឡាញ់ ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារ និងនិស្សិតគថ្លង់ និងពិការភាព ដែលជាការចែករំលែកដ៏មានអត្ថន័យក្នុងឱកាសពិសេសនេះនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០.១០.២០២៦។ ការផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការចែករំលែកក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កុមារ និងយុវជនដែលមានពិការភាព ដើម្បីបន្តការសិក្សា និងការរស់នៅប្រកបដោយសេចក្តីសង្ឃឹម។","body":"ភ្នំពេញ៖ ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រើសរើសចែករំលែកក្តីស្រឡាញ់ ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារ និងនិស្សិតគថ្លង់ និងពិការភាព ដែលជាការចែករំលែកដ៏មានអត្ថន័យក្នុងឱកាសពិសេសនេះនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ២០.១០.២០២៦។\n\nការផ្តល់ភាពកក់ក្តៅ និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការចែករំលែកក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កុមារ និងយុវជនដែលមានពិការភាព ដើម្បីបន្តការសិក្សា និងការរស់នៅប្រកបដោយសេចក្តីសង្ឃឹម។\n\nស្នាមញញឹម និងការលើកទឹកចិត្តក្នុងឱកាសនេះ បានរំលេចពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនគ្រប់រូប ដោយមិនប្រកាន់ពីសមត្ថភាព ឬពិការភាពឡើយ។ ពួកគេគួរទទួលបានឱកាសស្មើៗគ្នាក្នុងការសិក្សា ការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងសង្គម។\n\nទង្វើនៃការចែករំលែកក្នុងថ្ងៃខួបកំណើតនេះ ក៏ជាការរំលឹកថា តម្លៃនៃអំណោយមិនស្ថិតនៅលើទំហំ ឬតម្លៃសម្ភារៈនោះទេ ប៉ុន្តែស្ថិតនៅលើក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងស្នាមញញឹមដែលអាចបង្កើតក្តីសង្ឃឹមដល់អ្នកដទៃ។\nក្តីស្រឡាញ់មួយចំណែក អាចក្លាយជាកម្លាំងចិត្តដ៏ធំធេង ហើយអនុស្សាវរីយ៍ដ៏កក់ក្តៅក្នុងថ្ងៃពិសេសនេះ អាចបន្សល់ទុកនូវអត្ថន័យល្អៗសម្រាប់កុមារ និងនិស្សិតដែលបានទទួលការយកចិត្តទុកដាក់៕\nអត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12606","languageVersionId":"4690","visibilityVersion":"4","versionToken":"a1.iKdY-8NVCGbVI1OA1wLhNukJ5HfhGzv_4wFnk7OnQOo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T07:24:09Z"}