{"asset":"news","key":"10206","locale":"km","id":"news:10206:km","entityId":"news:10206","canonicalUrl":"https://www.kps-tv.com/km/news/detail/10206","state":"ready","title":"CMAC ទទួលរថយន្តតូយ៉ូតា ១៥គ្រឿងពីជំនួយជប៉ុន ដើម្បីពង្រឹងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា","summary":"ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលរថយន្តតូយ៉ូតាចំនួន ១៥គ្រឿង ពីក្រុមហ៊ុនតូយ៉ូតាភ្នំពេញ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ បន្ទាប់ពីបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់។ រថយន្តទាំងនេះជាជំនួយដ៏មានសារៈសំខាន់ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។","body":"ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលរថយន្តតូយ៉ូតាចំនួន ១៥គ្រឿង ពីក្រុមហ៊ុនតូយ៉ូតាភ្នំពេញ នៅទីបញ្ជាការដ្ឋាន CMAC រាជធានីភ្នំពេញ បន្ទាប់ពីបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរួចរាល់។\nរថយន្តទាំងនេះជាជំនួយដ៏មានសារៈសំខាន់ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។\n\nក្នុងឱកាសនេះ អង្គភាព CMAC បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការផ្តល់ជំនួយដែលរួមចំណែកគាំទ្រដល់ការងារមនុស្សធម៌ និងការបោសសម្អាតមីននៅកម្ពុជា។ អង្គភាពក៏បានថ្លែងអំណរគុណដល់ JICS ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់ការអនុវត្តគម្រោងទិញរថយន្ត និងគ្រឿងចក្រកម្ទេចមីននេះផងដែរ។\nជាមួយគ្នានេះ គ្រឿងចក្រកម្ទេចមីនខ្នាតធ្ងន់ចំនួន ៥គ្រឿង ត្រូវបានគ្រោងនឹងដឹកមកដល់កម្ពុជានៅដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីគាំទ្របន្ថែមដល់សកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC។\nជំនួយទាំងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការពង្រឹងសមត្ថភាពប្រតិបត្តិការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគ្រោះថ្នាក់បង្កដោយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា៕អត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12610","languageVersionId":"4693","visibilityVersion":"5","versionToken":"a1.FGdrqf3BkSaVovzh8x_ekWHAzpiRlEkmIRGE1PDxDzs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T08:17:33Z"}