{"asset":"news","key":"10209","locale":"km","id":"news:10209:km","entityId":"news:10209","canonicalUrl":"https://www.kps-tv.com/km/news/detail/10209","state":"ready","title":"ពង្រឹងសុវត្ថិភាពការងារ! នគរបាលជំនាញបង្ការពន្លត់អគ្គិភ័យ បង្ហាត់បង្ហាញជំនាញសង្គ្រោះបន្ទាន់ ដល់បុគ្គលិកសហគ្រាសក្នុងក្រុងព្រះសីហនុ","summary":"ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងសុវត្ថិភាពការងារ និងកាត់បន្ថយហានិភ័យពីគ្រោះអគ្គិភ័យ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបើកវគ្គបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញបង្ការ ពន្លត់អគ្គិភ័យ ព្រមទាំងការសង្គ្រោះបន្ទាន់ ជូនដល់បុគ្គលិកនៅសហគ្រាស ឆាយណា ឌ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខូ អិលធីឌី (China Duty Free Group) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ទីតាំងសហគ្រាសនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។","body":"ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងសុវត្ថិភាពការងារ និងកាត់បន្ថយហានិភ័យពីគ្រោះអគ្គិភ័យ កម្លាំងជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបើកវគ្គបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញបង្ការ ពន្លត់អគ្គិភ័យ ព្រមទាំងការសង្គ្រោះបន្ទាន់ ជូនដល់បុគ្គលិកនៅសហគ្រាស ឆាយណា ឌ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខូ អិលធីឌី (China Duty Free Group) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ ទីតាំងសហគ្រាសនេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។\n\nកិច្ចប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងវិធានការសុវត្ថិភាពតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថានអាជីវកម្មនានាក្នុងមូលដ្ឋាន។\n\nវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីកម្មករ-និយោជិត សរុបចំនួន ៤៥នាក់ (ស្រី ១៥នាក់ និងជនបរទេស ២នាក់)។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការពន្យល់ណែនាំអំពីចំណេះដឹងពីទ្រឹស្តីនៃការកកើតអគ្គិភ័យ និងវិធានការបង្ការជាមុន របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា វិធីសាស្ត្រសង្គ្រោះបឋមដល់ជនរងគ្រោះ ផែនការជម្លៀសខ្លួនចេញពីទីតាំងគ្រោះថ្នាក់ដោយសុវត្ថិភាពនិងការអនុវត្តហ្វឹកហាត់ជាក់ស្តែងលើទីលាន ដើម្បីបង្កើនភាពស្ទាត់ជំនាញ និងភាពក្លាហានពេលជួបហេតុការណ៍ជាក់ស្តែង៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12611","languageVersionId":"4707","visibilityVersion":"4","versionToken":"a1.XcHxmuiP-nZxJJ3ril_04cgJpeuSSzAFzJVVu_FhofA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T08:26:44Z"}