{"asset":"news","key":"10210","locale":"km","id":"news:10210:km","entityId":"news:10210","canonicalUrl":"https://www.kps-tv.com/km/news/detail/10210","state":"ready","title":"អាសន្នលើអាកាស! ជើងហោះហើរពីទីក្រុង តែលអាវីវ ទៅទីក្រុង វៀនណា បង្ខំចិត្តចុះចតជាបន្ទាន់ បន្ទាប់ពីរងការគំរាមកំហែងគ្រាប់បែក","summary":"ការគំរាមកំហែងបំផ្ទុះគ្រាប់បែក បានបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរ ៥១ នាក់ និងបុគ្គលិកយន្តហោះ ៦ នាក់ ធ្វើដំណើរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងវៀនណា ត្រូវបង្វែរទិសដៅ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ប្រទេសប៊ុលហ្គារី កាលពីយប់ថ្ងៃទី១៨ ខែតុលា ខណៈដែលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មិនមានរកឃើញគ្រឿងផ្ទុះអ្វីឡើយ។ ទីភ្នាក់ងារអាកាសចរណ៍ បានរាយការណ៍ថា បុគ្គលិកបម្រើការងារលើជើងហោះហើរនេះ បានទទួលដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅពេលដែលយន្តហោះកំពុងហោះហើរចូលជិតព្រំដែនប្រទេសរូម៉ានី ដែលជាហេតុធ្វើឱ្យកងទ័ពអាកាសប៊ុលហ្គារី បញ្ជូនយន្តហោះចម្បាំង MiG-29 ដើម្បីអន្តរាគមន៍។","body":"ការគំរាមកំហែងបំផ្ទុះគ្រាប់បែក បានបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរ ៥១ នាក់ និងបុគ្គលិកយន្តហោះ ៦ នាក់ ធ្វើដំណើរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងវៀនណា ត្រូវបង្វែរទិសដៅ និងចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន ប្រទេសប៊ុលហ្គារី កាលពីយប់ថ្ងៃទី១៨ ខែតុលា ខណៈដែលក្រោយការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មិនមានរកឃើញគ្រឿងផ្ទុះអ្វីឡើយ។\nទីភ្នាក់ងារអាកាសចរណ៍ បានរាយការណ៍ថា បុគ្គលិកបម្រើការងារលើជើងហោះហើរនេះ បានទទួលដំណឹងពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក នៅពេលដែលយន្តហោះកំពុងហោះហើរចូលជិតព្រំដែនប្រទេសរូម៉ានី ដែលជាហេតុធ្វើឱ្យកងទ័ពអាកាសប៊ុលហ្គារី បញ្ជូនយន្តហោះចម្បាំង MiG-29 ដើម្បីអន្តរាគមន៍។\n\nហេតុការណ៍នេះ កើតឡើងមិនដល់ ៣ សប្តាហ៍ផង បន្ទាប់ពីមានករណីជំនួយការពីឡុតយន្តហោះ នៃជើងហោះហើរក្រុមហ៊ុន Flydubai ឆ្ពោះទៅកាន់អ៊ីស្រាអែល បើកការវាយប្រហារដោយពូថៅដៃលើពីឡុតបើកបរ ក្នុងគោលបំណងបុកទម្លាក់យន្តហោះឲ្យផ្ទុះខ្ទេចខ្ទី៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"12612","languageVersionId":"4730","visibilityVersion":"4","versionToken":"a1.fU7iSrOLBfvCh6SuAXkF7m8KSjkjAfr5z4xbi-EhGnw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-20T08:50:10Z"}