# កម្ពុជា-ហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការយោធា និងពង្រឹងតួនាទីអ្នកសង្កេតការណ៍អាស៊ាន ក្នុងការថែរក្សាសន្តិភាពក្នុងតំបន់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10211>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12620","languageVersionId":"4743","visibilityVersion":"4","versionToken":"a1.hvEDa5Vn5MVOBQw6Zgc9l_Qh775pyFr-er7ZlTAJYTI"}

Original publication: 2026-10-20T09:07:21Z

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាចំណងមិត្តភាព សាមគ្គីភាព និងការពង្រីកកិច្ចសហការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពហ្វីលីពីន ព្រមទាំងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងយោធា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាចំណងមិត្តភាព សាមគ្គីភាព និងការពង្រីកកិច្ចសហការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពហ្វីលីពីន ព្រមទាំងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ឯកឧត្តម ANTONIO G NAFARRETE បានបញ្ជាក់ថា ហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្តេជ្ញាបំពេញតួនាទីដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកកសាងទំនុកចិត្ត និងថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់។ លោកក៏បានលើកឡើងពីការជំរុញរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅកម្ពុជា។
ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមនានា រួមមានការប្រែប្រួលអាកាសធាតុ សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ហាប្រឈមថ្មីៗក្នុងវិស័យការពារជាតិ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការអប់រំយោធា និងការចូលរួមក្នុងសកម្មភាពរួមនានា ដើម្បីបង្កើនសមត្ថភាព និងរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


