{"asset":"news","key":"10223","locale":"km","id":"news:10223:km","entityId":"news:10223","canonicalUrl":"https://www.kps-tv.com/km/news/detail/10223","state":"ready","title":"ពិធីសូត្រមន្ត អបអរសាទរខួប ១ឆ្នាំ នៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ","summary":"នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អេង រ៉ា ទីប្រឹក្សា និងជានាយកអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត គម្រប់ខួប ១ឆ្នាំ នៃការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ពិធីសាសនានេះប្រារព្ធឡើងដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងភាពចម្រុងចម្រើន ជាពិសេសបួងសួងដល់ការហោះហើរ ចុះចត និងការធ្វើដំណើររបស់ភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ឱ្យប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងរលូនជានិច្ចនិរន្តរ៍៕","body":"នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អេង រ៉ា ទីប្រឹក្សា និងជានាយកអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត គម្រប់ខួប ១ឆ្នាំ នៃការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។\nពិធីសាសនានេះប្រារព្ធឡើងដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួស្តី និងភាពចម្រុងចម្រើន ជាពិសេសបួងសួងដល់ការហោះហើរ ចុះចត និងការធ្វើដំណើររបស់ភ្ញៀវជាតិ-អន្តរជាតិទាំងអស់ ឱ្យប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងរលូនជានិច្ចនិរន្តរ៍៕ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12925","languageVersionId":"5786","visibilityVersion":"4","versionToken":"a1.QAS5FqBoO14LZHegWMLGbxiIkZldyBk5xrl1HN3U1nM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T02:09:24Z"}