{"asset":"news","key":"10225","locale":"km","id":"news:10225:km","entityId":"news:10225","canonicalUrl":"https://www.kps-tv.com/km/news/detail/10225","state":"ready","title":"ទឹកចិត្តមនុស្សធម៌៖ សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ចុះផ្ដល់ប្រាក់បេឡាមរណសង្គ្រោះ ៤លានរៀល ជូនគ្រួសារសពនិវត្តជននៅស្រុកកំពង់សីលា","summary":"ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំង លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារលេខាធិការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ព្រមទាំងលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ជួង នាម ភេទប្រុស អាយុ ៦២ឆ្នាំ (អតីតមន្ត្រីនគរបាលចូលនិវត្តន៍) ដល់លំនៅឋាន ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សពលោក ជួង នាម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។","body":"ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានចាត់តាំង លោកវរសេនីយ៍ឯក ហេង សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារលេខាធិការដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ព្រមទាំងលិខិតចូលរួមរំលែកទុក្ខមួយច្បាប់ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ជួង នាម ភេទប្រុស អាយុ ៦២ឆ្នាំ (អតីតមន្ត្រីនគរបាលចូលនិវត្តន៍) ដល់លំនៅឋាន ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។\nសពលោក ជួង នាម បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។\n\nក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ក្រុមការងារក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកឧបត្ថម្ភជូនគ្រួសារសព ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាជួបទុក្ខទោមនស្សនេះផងដែរ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"12927","languageVersionId":"5793","visibilityVersion":"3","versionToken":"a1.R6RApkG_B-3UAXvKdBpdI2m4hkcpWfesu8xlY9BBtvk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T02:33:48Z"}