# រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី ទស្សនាគុកទួលស្លែង សម្តែងសេចក្តីសោកសង្រេងចំពោះសោកនាដកម្មក្នុងរបបខ្មែរក្រហម

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10232>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"12933","languageVersionId":"5817","visibilityVersion":"5","versionToken":"a1.6U5Stu1iCr21OnmAhZZ6ndSWKZDHzOnmYSkfqeUGvCY"}

Original publication: 2026-10-21T03:35:37Z

ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម។ ក្នុងឱកាសនេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ។

ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម។

 ក្នុងឱកាសនេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ។
 លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរ បានធ្វើបទបង្ហាញអំពីប្រវត្តិនៃរបបកម្ពុជាប្រជាធិបតេយ្យ និងព្រឹត្តិការណ៍ដែលបានកើតឡើងនៅអតីតមន្ទីរ ស-២១ ឬគុកទួលស្លែង។ គណៈប្រតិភូក៏បានស្វែងយល់ពីសោកនាដកម្មតាមរយៈភស្តុតាង រូបថត និងស្លាកស្នាមឧក្រិដ្ឋកម្មដែលនៅសេសសល់ ព្រមទាំងរឿងរ៉ាវរបស់ជនរងគ្រោះដែលបានរស់រានមានជីវិត។

 នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី បានបង្ហាញសេចក្តីសោកសង្រេងចំពោះទុក្ខវេទនាដែលជនរងគ្រោះបានឆ្លងកាត់។
 សារមន្ទីរទួលស្លែងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលចូលរួមរក្សាការចងចាំអំពីសោកនាដកម្មក្នុងអតីតកាល និងជួយអប់រំមនុស្សជំនាន់ក្រោយឱ្យយល់ពីតម្លៃនៃសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើឃោរឃៅមិនឱ្យកើតឡើងសារជាថ្មី។

 សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលជាអតីតមន្ទីរឃុំឃាំង ស-២១ ក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥-១៩៧៩។ សារមន្ទីរនេះរក្សាទុករូបថត ឯកសារ និងស្លាកស្នាមនៃសោកនាដកម្ម ដើម្បីរំឭកដល់ជនរងគ្រោះ អប់រំមនុស្សជំនាន់ក្រោយ និងលើកកម្ពស់ការចងចាំប្រវត្តិសាស្ត្រ សន្តិភាព និងការគោរពសិទ្ធិមនុស្ស៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


