{"asset":"news","key":"10242","locale":"km","id":"news:10242:km","entityId":"news:10242","canonicalUrl":"https://www.kps-tv.com/km/news/detail/10242","state":"ready","title":"ស្ថានការណ៍កាន់តែក្តៅ! អង់គ្លេសប្រកាសបញ្ធូនយន្តហោះចម្បាំងទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត","summary":"ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ Typhoon ដើម្បីជួយការពារទីក្រុងនានារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗពីការវាយប្រហារតាមអាកាសរបស់ក្រុមហ៊ូទី។ ក្រសួងបានបញ្ជាក់ថា យន្តហោះទាំងនោះ នឹងប្រតិបត្តិការក្នុងតួនាទីការពារតែប៉ុណ្ណោះ និងមិនធ្វើការវាយប្រហារលើក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនោះឡើយ ខណៈដែលអង់គ្លេសបានអះអាងថា ការវាយប្រហាររបស់ក្រុមនេះកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងច្រករបៀងពាណិជ្ជកម្ម។","body":"ក្រសួងការពារជាតិចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងប្រភេទ Typhoon ដើម្បីជួយការពារទីក្រុងនានារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗពីការវាយប្រហារតាមអាកាសរបស់ក្រុមហ៊ូទី។\n\nក្រសួងបានបញ្ជាក់ថា យន្តហោះទាំងនោះ នឹងប្រតិបត្តិការក្នុងតួនាទីការពារតែប៉ុណ្ណោះ និងមិនធ្វើការវាយប្រហារលើក្រុមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនោះឡើយ ខណៈដែលអង់គ្លេសបានអះអាងថា ការវាយប្រហាររបស់ក្រុមនេះកំពុងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងច្រករបៀងពាណិជ្ជកម្ម។\nទន្ទឹមនឹងនេះ អង់គ្លេសក៏នឹងដាក់ពង្រាយយន្តហោះដឹកជញ្ជូនប្រភេទ Atlas A400M និងទីប្រឹក្សាយោធាផងដែរ ដោយពង្រីកជំនួយដែលបានប្រកាសកាលពីខែកញ្ញា ដែលរួមមានទាំងយន្តហោះចាក់ប្រេងលើអាកាសប្រភេទ RAF Voyager ផងដែរ។\n\nការវាយប្រហាររបស់ក្រុមហ៊ូទីលើទីតាំងប្រេង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលជម្លោះនៅក្នុងប្រទេសយេម៉ែនកាន់តែវិវឌ្ឈន៍ទៅរកភាពតានតឹង៕អត្ថបទដោយ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13012","languageVersionId":"5892","visibilityVersion":"4","versionToken":"a1.xGPQNAafJYWN6WK9UfAuzIlhdp6Jj_1VB-RfViD8rUc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T06:26:25Z"}