{"asset":"news","key":"10255","locale":"km","id":"news:10255:km","entityId":"news:10255","canonicalUrl":"https://www.kps-tv.com/km/news/detail/10255","state":"ready","title":"ឃាត់ខ្លួនមនុស្ស ២នាក់ ក្លែងបន្លំជាយោធា ដើរសុំជំនួយពីប្រជាពលរដ្ឋ","summary":"កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការស្លៀកពាក់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យទាំងពីរនាក់បានដើរសុំជំនួយតាមវត្តអារាម ផ្សារ និងតាមផ្ទះ ដោយអះអាងថា នឹងយកប្រាក់ និងសម្ភារៈទាំងនោះទៅជួយកងទ័ពជួរមុខ។","body":"កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការស្លៀកពាក់ឯកសណ្ឋានយោធាក្លែងបន្លំ ដើម្បីសុំប្រាក់ និងសម្ភារៈពីប្រជាពលរដ្ឋ។\n\nតាមព័ត៌មានដែលទទួលបាន ជនសង្ស័យទាំងពីរនាក់បានដើរសុំជំនួយតាមវត្តអារាម ផ្សារ និងតាមផ្ទះ ដោយអះអាងថា នឹងយកប្រាក់ និងសម្ភារៈទាំងនោះទៅជួយកងទ័ពជួរមុខ។\nទោះជាយ៉ាងណា តាមចម្លើយសារភាពរបស់ជនសង្ស័យ ប្រាក់ និងសម្ភារៈដែលប្រមូលបាន ត្រូវបានយកទៅលក់ និងប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន មិនមែនយកទៅជួយកងទ័ពដូចការអះអាងនោះទេ។\n\nក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឯកសណ្ឋានយោធា មួកយោធា ទូរសព្ទដៃ និងឯកសារមួយចំនួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។\nករណីនេះជាការរំឭកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនផ្តល់ប្រាក់ ឬសម្ភារៈដល់អ្នកដែលអះអាងថាប្រមូលជំនួយសម្រាប់កងទ័ព។\nអត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13308","languageVersionId":"5908","visibilityVersion":"5","versionToken":"a1.XNDvMP95NRjP9iDQ_NNkI-mPA27UzHCd7wjio9b4s3k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T07:52:46Z"}