{"asset":"news","key":"10257","locale":"km","id":"news:10257:km","entityId":"news:10257","canonicalUrl":"https://www.kps-tv.com/km/news/detail/10257","state":"ready","title":"បណ្ដេញជនជាតិថៃ ២៤នាក់ ចេញពីប្រទេស ខណៈទទួលពលករខ្មែរ ៨២នាក់ ត្រឡប់ពីថៃវិញ","summary":"ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។","body":"ជនជាតិថៃចំនួន ២៤នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោយពាក់ព័ន្ធនឹងបទល្មើសអន្តោប្រវេសន៍ និងការចូលតំបន់យោធាកម្ពុជាដោយខុសច្បាប់។ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។\nលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិថៃទាំង ២៤នាក់ ត្រូវបានបញ្ជូនមកពីខេត្តសៀមរាប ក្រោយពាក់ព័ន្ធនឹងការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងការចូលដោយទុច្ចរិតក្នុងទីលានយោធាកម្ពុជា។ ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៤ឆ្នាំ។\nទន្ទឹមនិងគ្នានេះ នៅព្រឹកថ្ងៃដដែល អាជ្ញាធរកម្ពុជាក៏បានទទួលពលករខ្មែរចំនួន ៨២នាក់ ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញផងដែរ។\nអត្ថបទដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"13460","languageVersionId":"5916","visibilityVersion":"5","versionToken":"a1.4LTmEvSkLh_KMUG91wQKlVzpsqfFsXioVOcmN3MhTm8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-21T08:38:17Z"}